«​សញ្ជឹង​» និង​«​ជញ្ជឹង​» មានន័យ​ខុសគ្នា​ប៉ុនណា​?
ពីនេះ ពីនោះ / មិនយល់...!
«​សញ្ជឹង​» និង​«​ជញ្ជឹង​» មានន័យ​ខុសគ្នា​ប៉ុនណា​?
11, Jul 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​សញ្ជឹង​» ការគិត​ដោយ​អាការ​ក្រៀមក្រំ​។ «​សញ្ជឹង​» គេ​អាច​និយាយ​ភ្ជាប់​ជាមួយ​ពាក្យ សញ្ជប់ គឺ​សញ្ជប់សញ្ជឹង កើតទុក្ខ​ក្រៀមក្រំ​។ ចំណែក «​ជញ្ជឹង​» មានន័យថា ការ​ត្រិះរិះ ពិចារណា​, រិះគិត ជាដើម​។​



​ការគិត​ពោរពេញ​ដោយ​ភាព​ទុក្ខសោក និង​មាន​កង្វល់​ក្នុង​ចិត្ត នោះគេ​ហៅថា ការ​សញ្ជឹងគិត គឺ​គិតពី​រឿង​ដែល​នាំទុក្ខ​ដល់​ខ្លួន​។ អង្គុយ​សញ្ជឹង​ធ្មឹង​ម្នាក់ឯង​។ សម្តេចព្រះសង្ឃរាជ ជួន ណាត  បាន​ឲ្យ​និយមន័យ​ថា «​ជញ្ជឹង​» គឺ​សេចក្តី​ត្រិះរិះ ពិចារណា រកហេតុ​រក​ផល​,​រពឹង និង​សម្រឹង​ទ្រឹង​គិត​។


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 66682 [1] => 61 [2] => «​សញ្ជឹង​» និង​«​ជញ្ជឹង​» មានន័យ​ខុសគ្នា​ប៉ុនណា​? [3] => content [4] => [5] => ពន្យល់​ពាក្យ​ [6] => 0 [7] => 0 [8] => )