លោក ស សុខា រិះគន់​សមត្ថកិច្ច ដែល​យក​សម្បត្តិ​រដ្ឋ​ហែ​បក្ស​
ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
លោក ស សុខា រិះគន់​សមត្ថកិច្ច ដែល​យក​សម្បត្តិ​រដ្ឋ​ហែ​បក្ស​
10, Jul 2018 , 12:01 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក ស សុខា បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ចេញមតិ​រិះគន់​សមត្ថកិច្ច​ដែល​យក​រថយន្ត​រដ្ឋ ធ្វើជា​មធ្យោបាយ​ដើម្បី​ឃោសនា​រក​សំឡេងឆ្នោត​។ លោក ស សុខា ដែលជា​កូនប្រុស​របស់​សម្តេច​ឧ​បនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ផងដែរ​នោះ តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន បាន​ភ្ជាប់​រូបថត​បីសន្លឹក​របស់​មន្ត្រីនគរបាល និង​កងយោធពល​ខេមរភូមិន្ទ ដែលមាន Logo គណបក្ស​ប្រជាជន​កម្ពុជា​។​



​អ្នកនយោបាយ​វ័យ​៣៦​ឆ្នាំ​រូបនេះ  បាន​សម្តែង​ការហួសចិត្ត​ចំពោះ​មន្ត្រី​មួយចំនួន​ដែល​មិន​ស្តាប់​ការអំពាវនាវ​របស់​ប្រមុខ​រដ្ឋាភិបាល ទាក់ទង​នឹង​ការប្រើប្រាស់​មធ្យោបាយ​នៃ​ការឃោសនា ហើយ​លោក​បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ពិចារណា​លើ​ករណី​ទាំងនេះ​។

​លោក​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖ «ក្នុងនាម​ពលរដ្ឋ​ខ្មែរ ១​រូប ខ្ញុំ​សូម​រិះគន់​ចំពោះ​មន្ត្រី​សមត្ថកិច្ច​មួយ ចំនួន​តូច ដែល​បាន​យក​រថយន្ត​រដ្ឋ ធ្វើជា​មធ្យោបាយ ដើម្បី​ឃោសនា​រក​សំលេងឆ្នោត ។​ ​ខ្ញុំ​ស្ទើរតែ​មិន​ចង់​ជឿថា បងប្អូន​សមត្ថកិច្ច​ចំនួន​តូច នៅតែ​មិនដឹងថា អ្វី​ទៅជា​ទ្រព្យសម្បត្តិ​រដ្ឋ ? និង​អ្វី​ទៅជា​ទ្រព្យសម្បត្តិ​ឯកជន ? ហើយ​ពេលណា​គួរប្រើ​រថយន្ត​បែបណា​? ​យើង​ដឹង​ហើយ​ថា ប្រមុខ​រាជរដ្ឋាភិបាល លោក​បានប្រកាស​ច្បាស់ៗ គឺ​មិន​ឲ្យ​ប្រើប្រាស់​រថយន្ត​រដ្ឋ នគរបាល ខេមរភូមិន្ទ និង​ទ្រព្យសម្បត្តិ​រដ្ឋ សំរាប់​ជាម​ធ្យោ​យ​ឃោសនា​ឡើយ​។​ ​សូម​បងៗ​កងកំលាំង និង​សមត្ថកិច្ច​មួយចំនួន​តូច មេត្តា​ពិចារណា​អំពី​រឿងនេះ​ផង»​៕



អត្ថបទទាក់ទង



© រក្សាសិទ្ធិដោយ thmeythmey.com