ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ ដាក់ដេញថ្លៃប្រាក់៥០ពាន់លានរៀល នៅក្នុងខែកក្កដា
× ធនាគារជាតិនៃកម្ពុជា (NBC) នឹងបញ្ចេញប្រាក់ ៥០ពាន់លានរៀល សម្រាប់ដាក់ដេញថ្លៃ ពីគ្រឹះស្ថានហិរញ្ញវត្ថុ នៅថ្ងៃទី១៧ ខែកក្កដា ដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀល ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ NBC ចុះនៅថ្ងៃទី១០ ខែកក្កដា។
NBC បានផ្ដល់ជម្រើសដេញថ្លៃ ៣ប្រភេទ គឺជាការដេញថ្លៃ សម្រាប់រយៈពេល(ឥណប្រតិទិន) ៣ខែ ៦ខែ និងរយៈពេល ១ឆ្នាំ ដែលអនុវត្តកន្លងមក។ នេះជាការដេញថ្លៃប្រាក់រៀលលើកទី២២ ដែលស្ថិតក្រោមប្រតិបតិ្តការផ្ដល់សន្ទនីយភាព ដោយមានការធានា (LPCO) ។
សូមបញ្ជាក់ថា NBC បានដាក់ឲ្យដេញថ្លៃប្រាក់រៀលជារៀងរាល់ខែ ហើយគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់អាចចូលរួមដេញថ្លៃ ដើម្បីទទួលបានសាច់ប្រាក់រៀលទៅប្រើប្រាស់ និងបង្កើនការចរាចរប្រាក់រៀលលើទីផ្សារ៕
© រក្សាសិទ្ធិដោយ thmeythmey.com