ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ ដាក់​ដេញថ្លៃ​ប្រាក់​៥០​ពាន់​លាន​រៀល នៅក្នុង​ខែកក្កដា​
10, Jul 2018 , 9:19 pm        
រូបភាព
​ធនាគារជាតិ​នៃ​កម្ពុជា (NBC) នឹង​បញ្ចេញ​ប្រាក់ ៥០​ពាន់​លាន​រៀល សម្រាប់​ដាក់​ដេញថ្លៃ ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ  នៅ​ថ្ងៃទី​១៧   ខែកក្កដា ដើម្បី​ជំរុញ​ការប្រើប្រាស់​ប្រាក់រៀល ។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់ NBC ចុះ​នៅ​ថ្ងៃទី​១០ ខែកក្កដា​។​



NBC បានផ្ដល់​ជម្រើស​ដេញថ្លៃ ៣​ប្រភេទ គឺជា​ការដេញថ្លៃ សម្រាប់​រយៈពេល​(​ឥណ​ប្រតិទិន​) ៣​ខែ ៦​ខែ និង​រយៈពេល ១​ឆ្នាំ ដែល​អនុវត្ត​កន្លងមក​។ នេះ​ជាការ​ដេញថ្លៃ​ប្រាក់រៀល​លើក​ទី​២២ ដែល​ស្ថិតក្រោម​ប្រតិ​ប​តិ្ត​ការផ្ដល់​សន្ទនីយ​ភាព ដោយមាន​ការធានា (LPCO) ។​

​សូមបញ្ជាក់ថា NBC បានដាក់​ឲ្យ​ដេញថ្លៃ​ប្រាក់រៀល​ជា​រៀងរាល់ខែ ហើយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​អាច​ចូលរួម​ដេញថ្លៃ ដើម្បី​ទទួលបាន​សាច់​ប្រាក់រៀល​ទៅប្រើ​ប្រាស់ និង​បង្កើន​ការ​ចរាចរ​ប្រាក់រៀល​លើ​ទីផ្សារ​៕


Tag:
 ប្រាក់រៀល​
  NBC
  LPCO
© រក្សាសិទ្ធិដោយ thmeythmey.com