កីឡាអន្តរជាតិ
អន្តរជាតិ
កៅអី​លោក Sampaoli នៅ​អា​ហ្ស​ង់​ទីន នឹង​សម្រេច​នៅ​ចុងខែ​កក្កដា ក្រោយ​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​
11, Jul 2018 , 7:59 am        
រូបភាព
​អនាគត​របស់លោក Jorge Sampaoli ក្នុងនាម​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​នឹងត្រូវ​សម្រេច​នៅ​ចុងខែ​កក្កដា ឆ្នាំ​២០១៨​នេះ បន្ទាប់ពី​ក្រុម​ខ្លាំង​មកពី​អាមេរិក​ឡាទីន​មួយ​នេះ​ធ្លាក់​ចេញពី​ការប្រកួត​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក World Cup 2018 ត្រឹម​វគ្គ ១៦​ក្រុម​ចុងក្រោយ​។



​គ្រូវ​បង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន វ័យ​៥៨​ឆ្នាំ ត្រូវបាន​គេ​រំពឹងថា​នឹង​នាំ​ក្រុម​ធ្វើ​ឲ្យ​បានល្អ​ដូច​កាលពី​ឆ្នាំ​២០១៤ ដែល​អាច​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​។ តែ​យ៉ាង​ក្រុម​ជើងឯក​រង​កាល​នៅ​ក្រុង​រី​យ៉ូ​ប្រទេស​ប្រេ​ស៊ី​ល​បាន​ខ្ទាត​ចេញ​ត្រឹម​វគ្គ​១/៨​ផ្តាច់ព្រ័ត្រ ក្រោម​ថ្វៃ​ជើ​ងា​បារាំង​ក្នុង​លទ្ធផល ៤-៣​។​

​បើតាម​ការផ្សាយ​របស់ BBC បរាជ័យ​នេះ ត្រូវបាន​គេ​មើលឃើញថា​អតីត​ក្រូ​ស៊ី​លី អាច​នឹងត្រូវ​ចែកផ្លូវ​ជាមួយ​អា​ហ្ស​ង់​ទីន ប៉ុន្តែ​លោក​នៅជាប់​ភារកិច្ច​ទទួលបន្ទុក​ដឹកនាំ​ក្រុមយុវជន​អាយុ​ក្រោម​២០ ប្រកួត​ពានរង្វាន់​ក្នុងប្រទេស​អេ​ស្ប៉ា​ញ​ចាប់ពី​ថ្ងៃទី ២៨ ខែកក្កដា​ខាងមុខនេះ​។​

​លោក Sampaoli បាន​ជួប​ជាមួយ​លោក Claudio Tapia ប្រធាន​សមាគម​កីឡាបាល់ទាត់​អា​ហ្ស​ង់​ទីន (AFA) និង​អនុប្រធាន​លោក Daniel Angelici កាលពី​ថ្ងៃទី​៩ ខែកក្កដា​រួចមកហើយ​។​

​ក្រោយ​ជួប​លោក Sampaoli រួច AFA នឹងមាន​កិច្ចប្រជុំ​បន្ថែម​ម្តងទៀត​ដើម្បី​ពិភាក្សា​អំពី​អនាគត​របស់គាត់​នៅ​ចុងខែ​កក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ​ថា​គួរ​បន្ត ឬ​ត្រូវ​បញ្ចប់​។​
 អតីត​អ្នកចាត់ការ​ទូទៅ​ក្រុម Sevilla បាន​ឡើង​ដឹកនាំ​អា​ហ្ស​ង់​ទីន​កាលពី​ខែឧសភា ឆ្នាំ ២០១៧ ហើយ​ជួយ​ក្រុម​នេះ​បាន​កៅអី​ទៅលេង World Cup នៅ​រុស្ស៊ី និង​អាច​ឆ្លង​ផុត​វគ្គ​ចែក​ពួ​ល​ក្រោយ​យកឈ្នះ​នី​ហ្សេ​រី​យ៉ា​ក្នុងការ​ប្រកួត​ចុងក្រោយ​៕


Tag:
 បាល់ទាត់​
  FIFA World Cup
  Jorge Sampaoli
  អា​ហ្ស​ង់​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com