កុមារ១២រូប ដែលមានអាយុចន្លោះពី១១ ទៅ១៦ឆ្នាំ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេដែលមានអាយុ២៥ឆ្នាំ បានចូលទៅក្នុងរូងភ្ន Tham Luang ភាគខាងជើងប្រទេសថៃ កាលពីថ្ងៃទី២៣ ខែមិថុនា បន្ទាប់ពីមានភ្លៀងធ្លាក់ដ៏ធំមួយ។
ក្រោយមក គ្រួសារ និងអាជ្ញាធរបានប្រកាសពីការបាត់ខ្លួនរបស់ពួកគេ បន្ទាប់ពីបានរក ឃើញកង់ ស្បែកជើង នៅច្រកចូលរូងភ្នំ។ ក្រុមកងទ័ពជើងទឹក SEAL របស់ថៃ និងក្រុមមុជទឹកអន្តរជាតិ បានរួមគ្នាក្នុងប្រតិបត្តិការរុករក។
នៅថ្ងៃទី២ ខែកក្កដា ពោលគឺជិត១០ថ្ងៃក្រោយការបាត់ខ្លួន ក្រុមងូតទឹកអង់គ្លេសបានរកឃើញកុមារទាំង១២រូប និងគ្រូរបស់គេក្នុងរូងភ្នំនៅប្រមាណ៤០០ម៉ែត្រនៃឆ្នេរ Pattaya Beach។ ដំបូងឡើយ ក្រុមសង្គ្រោះ អ្នកជំនាញ និងអាជ្ញាធរបានប្រកាសថា ប្រតិបត្តិការសង្គ្រោះពូកគេចេញពីរូង ត្រូវ
ចំណាយពេលរាប់ខែ ដោយពួកគេត្រូវការការព្យាបាល និងការហ្វឹកហាត់ហែលទឹកជាមុនសិន។
រឿងអកុសល្យមួយបានកើតឡើង កាលពីថ្ងៃទី៦ ខែកក្កដា ដោយអ្នកសង្រ្គោះម្នាក់បានទទួលមរណភាព។ លោក
Saman Kunont ជាអតីតមន្ត្រីរបស់កងទ័ព SEAL ហើយបានស្មគ្រ័ក្នុងប្រតិបត្តិការសង្គ្រោះនេះ ប៉ុន្តែលោកជួបបញ្ហាកង្វះអុកស៊ីសែន ដែលបណ្តាលឲ្យលោកទទួលមរណភាពក្នុងដំណើរត្រឡប់ចេញពីរូងវិញ។
បញ្ហាអាកាសធាតុ ជាពិសេសភ្លៀងធ្លាក់ខ្លាំង បានក្លាយជាក្តីបារម្ភ ដែលនាំឲ្យក្រុមសង្គ្រោះ ដាក់ប្រតិបត្តិការបន្ទាន់ ដើម្បីស្រោចស្រង់ជីវិតអ្នកទាំង១៣រូប។ ទីបំផុតប្រតិបត្តិការថ្ងៃទីមួយ
(ទី៨ ខែកក្កដា) ជួយបានកុមារ៤នាក់ដំបូងចេញពីរូង ហើយ
នៅថ្ងៃទី៩ ជួយបានកុមារ៤រូបបន្ថែមទៀត ខណៈប្រតិបត្តិការថ្ងៃចុងក្រោយ ដែលត្រូវនឹងថ្ងៃទី១០ ខែកក្កដា កុមារដែលនៅសល់៤រូប និងគ្រូបង្វឹករបស់ពួកគេត្រូវយកចេញពីរូងទាំងអស់។
អ្នកទាំង១៣នាក់នោះ មានឈ្មោះ Peerapat Sompeangjai (១៦ឆ្នាំ), Ponchai Khamluang (១៦ឆ្នាំ), Pipat Bhodi (១៥ឆ្នាំ), Prajak Sutham (១៥ឆ្នាំ), Ardoon Sam-aon (១៤ឆ្នាំ), Akarat Wongsukchan (១៤ឆ្នាំ), Natthawut Takumsong (១៤ឆ្នាំ), Panumas Saeng-Dee (១៣ឆ្នាំ), Duangphet Promthep (១៣ឆ្នាំ), Somjai Jaiwong (១៣ឆ្នាំ), Mongkol Boonpiam (១៣ឆ្នាំ), Chanin Viboonrungruang (១១ឆ្នាំ) និងលោក Akkapol Chanthawong អាយុ២៥ឆ្នាំ ដែលជាគ្រូបង្វឹក៕