កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ បារាំង​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ក្រោយ​ឈ្នះ​បែលហ្ស៊ិក ១-០
11, Jul 2018 , 2:53 am        
រូបភាព
Umtiti អបអរគ្រាប់បាល់បញ្ចូលទីជាមួយមិត្តរួមក្រុម។ រូបថត FIFA.COM
Umtiti អបអរគ្រាប់បាល់បញ្ចូលទីជាមួយមិត្តរួមក្រុម។ រូបថត FIFA.COM
ដោយ: ថ្មីៗ
បារាំង​ដែលជា​ម្ចាស់​ជើងឯក​ឆ្នាំ​១៩៩៨ បាន​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ FIFA World Cup 2018 ក្រោយ​ឈ្នះ​បែលហ្ស៊ិក ១-០ នៅ​កីឡដ្ឋាន Saint Petersburg​។​



​ការប្រកួត​នៅ​តង់​ទីមួយ មិនមាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ឡើយ​។ ឈានដល់​នាទី​៥១ Antoine Griezmann បាន​ទាត់​បាល់​ចេញពី​ជ្រុង ហើយ Samuel Umtiti បានតែ​តបាល់​បញ្ចូល​ទី​នាំ​ជ័យជម្នះ​ដល់​ក្រុម​មាន់គក​ដែល​ដឹកនាំ​ដោយ​លោក Didier Deschamps៕
 


Tag:
 FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com