ជាតិ
បទសម្ភាសន៍
វីដេអូ
«​អ្នក​ព្រៃវែង​» ទៅ​លក់​ការ៉េម​ឲ្យ​ជនជាតិ​គ្រឹ​ង នៅ​រតនគិរី​
11, Jul 2018 , 8:59 am        
រូបភាព
​រតនគិរី​៖ លោក ម៉ៅ សុខ មាន​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង​។ បច្ចុប្បន្ន​លោក​រស់នៅ​ក្រុង​បាន​លុង ខេត្តរតនគិរី ដោយ​ប្រកប​របរ​លក់​ការ៉េម​តាម​ម៉ូតូ​។ ជា​រៀងរាល់​ព្រឹក លោក ម៉ៅ សុខ បានចេញ​ដំណើរ​ពី​ក្រុង​បាន​លុង មក​លក់​ការ៉េម​នៅតាម​ភូមិ​ជនជាតិដើម​ភាគតិច ដែល​រស់នៅក្នុង​ស្រុក​អូរ​ជុំ​។ ក្នុង​មួយថ្ងៃ លោក សុខ អាច​ចំណេញ​បាន ២​ម៉ឺន ទៅ ២​ម៉ឺន​៥​ពាន់​រៀល ពី​របរ​លក់​ការ៉េម​នេះ​។​



​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​ខ្លី​រវាង​លោក គី សុខ​លីម អ្នកយកព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក ម៉ៅ សុខ អ្នកលក់​ការ៉េម​នៅ​ភូមិ​ជនជាតិដើម​ភាគតិច​ក្នុង​ខេត្តរតនគិរី ដូចតទៅ​៖



​រយៈពេល ៤​ឆ្នាំ​ហើយ ដែល​លោក ម៉ៅ សុខ បាន​ចាក​ចេញពី​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង មក​រស់នៅ​ខេត្តរតនគិរី ដើម្បី​ប្រកប​របរ​លក់​ការ៉េម​តាម​ម៉ូតូ​ចិញ្ចឹមជីវិត​។ នៅ​ភូមិ​ល្អក់ ឃុំ​ល្អក់ ស្រុក​អូរ​ជុំ ខេត្តរតនគិរី មាន​ចម្ងាយ​ជាង ២០​គីឡូម៉ែត្រ​ពី​ក្រុង​បាន​លុង គឺជា​ភូមិ​ដែលមាន​ជនជាតិដើម​ភាគតិច​គ្រឹ​ង​រស់នៅ​ច្រើន​បំផុត ហើយ​ពួកគាត់​ទាំង​ក្មេង​ទាំងចាស់ គឺជា​អតិថិជន​របស់លោក សុខ​។​

​ក្រៅពី​ចំណាយ​ប្រាក់​ឱ្យ​កូន​ទៅ​រៀន និង​ទិញ​ម្ហូប​ប្រចាំថ្ងៃ​, អ្នកភូមិ​ល្អក់​ដែល​ភាគច្រើន​ជា​អ្នក​ប្រកប​របរ​ធ្វើ​ចម្ការ​លក្ខណ​គ្រួសារ និង​មាន​ទម្លាប់​ចាយ​ត្បិតត្បៀត​ផង ពួកគាត់​បាន​ទិញ​ការ៉េម​លោក ម៉ៅ សុខ ត្រឹមតែ ៥០០​រៀល ឬ ១០០០​រៀល​ប៉ុណ្ណោះ​។ បើទោះជា​នៅ​រដូវភ្លៀង​ធ្លាក់​នេះ ការលក់​ការ៉េម​របស់លោក សុខ អាច​ចំណេញ​បានត្រឹមតែ ២​ម៉ឺន ទៅ ២​ម៉ឺន​៥​ពាន់​រៀល​ក្នុង​មួយថ្ងៃ​ក៏ពិតមែន ប៉ុន្តែ ការប្រកប​របរ​លក់​ការ៉េម​តាម​ម៉ូតូ​នៅ​ខេត្តរតនគិរី​នេះ នៅតែ​ជា​ជម្រើស​ប្រសើរ​ជាង​រស់នៅ​ខេត្តព្រៃវែង ដោយ​ពុំមាន​ការងារ​ធ្វើ​។​

​នេះ​ជា​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ផ្តួចផ្តើម​រៀបចំ និង​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Star Auto Cambodia សហការ​រៀបចំ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក ThmeyThmey.com និង Fresh News ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​ទូទាំងប្រទេស ដោយ​ស្វែងរក និង​គាស់កកាយ​តំបន់​ទេសចរណ៍ ដែល​គេ​មិនសូវ​ស្គា​ល់ពី​តំបន់​ទេសចរណ៍​សក្តានុពល​ទាំងនោះ និង​ពង្រីក​សក្តានុពល​តំបន់​ទេសចរណ៍ ដែលមាន​ស្រាប់​ឲ្យ​កាន់​តែមាន​សកម្មភាពរ​ស់រ​វើក​។​

​បេសកកម្ម​លើក​ទី​១, ទី​២ និង​ទី​៣ នៃ​កម្មវិធី «Mercedes-Benz និង កំណប់​អាថ៌កំបាំង » នេះ បានទទួល​ជោគជ័យ​យ៉ាង​អស្ចារ្យ ដោយ​ក្រុមការងារ​បានរួម​ចំណែក​លើកកម្ពស់​តំបន់​អេកូ​ទេសចរណ៍​អូរ​សោម ក្នុង​ខេត្តពោធិ៍សាត់​, ការឡើង​ភ្នំ​ឱ​រ៉ា​ល់​ដែលមាន​កម្ពស់ ១៨១៣​ម៉ែត្រ ស្ថិតនៅ​ខេត្តកំពង់ស្ពឺ និង​ថ្មីៗ​នេះ​ក្រុមការងារ​បាន​ទៅដល់​តំបន់​ទេសចរណ៍​សក្តានុពល​បែប​ធម្មជាតិ និង​ទេសចរណ៍វប្បធម៌​នៅ​ខេត្តរតនគិរី​៕


Tag:
 រតនគិរី​
 ​អ្នកលក់​
 ​ការ៉េម​
  «Mercedes-Benz និង​កំណប់​អាថ៌កំបាំង
© រក្សាសិទ្ធិដោយ thmeythmey.com