អត្ថបទពាណិជ្ជកម្ម
មហា​រង្វាន់​រដូវក្តៅ​ពី​ម៉ាស៊ីនត្រជាក់​សាម​សុង រកឃើញ​អ្នកឈ្នះ​ហើយ​
11, Jul 2018 , 2:19 pm        
រូបភាព
​បន្ទាប់ពី​កម្មវិធី «​មហា​រង្វាន់​រដូវក្តៅ​ពី​ម៉ាស៊ីនត្រជាក់​សាម​សុង​» បាន​បព្ចាប់ ពេលនេះ​ក្រុមហ៊ុន​សាម​សុង​បាន​ចាប់​រង្វាន់​ស្វែងរក​ម្ចាស់ ម៉ូតូ​ហុងដា Zoomer X មួយគ្រឿង​, ទូទឹកកក ២​គ្រឿង​, ទូរទស្សន៍ ២​គ្រឿង​, ម៉ាស៊ីនត្រជាក់ ១០​គ្រឿង និង​រង្វាន់​ផ្សេងៗ​ជាច្រើន​រយ​រង្វាន់​ទៀត ពី​កម្មវិធី​នេះ នៅ​ការិយាល័យ​ផ្ទាល់​របស់​ក្រុមហ៊ុន​សាម​សុង កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨​។​

​លោក Seungho Choi អគ្គនាយក​ក្រុមហ៊ុន​សាម​សុង ប្រចាំ​កម្ពុជា ឡាវ បាន​មានប្រសាសន៍ថា ក្រុមហ៊ុន​មិនដែល​ភ្លេច​ទេ រឿងលើក​ទឹកចិត្ត និង​ការផ្ដល់ជូន​ពិសេសៗ​ផ្សេងៗ​បន្ថែមទៀត​ដល់​អតិថិ​ជន​នោះទេ ក្រៅតែពី​ផ្គត់ផ្គង់​ផលិតផល​ប្រកបដោយ​គុណភាព ស្របតាម​តម្រូវការ​របស់​អតិថិជន​ក្រុមហ៊ុន​។ លោក Seungho Choi បញ្ជាក់​ដូច្នេះ​៖«​ការផ្ដល់ជូន​នេះ ជាការ​លើកទឹកចិត្ត និង​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន ដែល​តែងតែ​គាំទ្រ​ផលិតផល​សាម​សុង  និង​ដើម្បី​បង្កើត​បរិយាកាស​រីករាយ​ជាមួយគ្នា រវាង​ក្រុមហ៊ុន​សាម​សុង និង​អតិថិជន​ផងដែរ​។ យើង​នឹង​បន្ត​នាំមក​នូវ​កម្មវិធី​ពិសេសៗ​ជាច្រើន​ទៀត សម្រាប់​អតិថិជន ដែល​តែងតែ​បន្ត​គាំទ្រ​ផលិតផល​សាម​សុង​»​។



​កញ្ញា មាន សូ​នី​តា ជា​តំណាង​ឲ្យ​ផលិតផល​សាម​សុង ក៏បានផ្ដល់​កិត្តិយស​ចាប់​រង្វាន់​ក្នុង​កម្មវិធី បានបង្ហាញ​ចំណាប់អារម្មណ៍​របស់ខ្លួន​ថា​៖« ពេល​និយាយ ឬឮ​ឈ្មោះ​សាម​សុង កញ្ញា នឹកឃើញ​ដល់​គុណភាព បច្ចេកទេស​ទំនើប និង​ភាពសប្បាយ​រីករាយ ព្រោះ​សាម​សុង​តែងតែ​នាំមក​នូវ​កម្មវិធី​ពិសេសៗ​សម្រាប់​អតិថិជន​មិនដែល​ដាច់​ឡើយ​»​។



​ដោយឡែក​នៅពេល​ចាប់​សន្លឹកឆ្នោត កញ្ញា មាន សូ​នី​តា បានបង្ហាញ​អារម្មណ៍​រំភើប​ជំនួស​អតិថិជន ដែល​ត្រូវ​រង្វាន់​ទៅទៀត​។ កញ្ញា មាន សូ​នី​តា បញ្ជាក់ថា​៖«​ការចាប់​ឆ្នោត​នេះ ធ្វើឡើង​ដោយ​សុ​ក្រិត និង​ពឹង​លើ​សំណាង ព្រោះ​យើង​ធ្វើការ​ចាប់​ដោយ​ជ្រាវ​សន្លឹកឆ្នោត ហើយ​បោះ​ឡើង​ទើប​ចាប់ គឺ​ចាប់បាន​អ្នកណា សំណាង​នឹង​បាន​ទៅ​អ្នកនោះ​»​។​

​សូម​រំលឹកថា ប្រូ​ម៉ូ​សិន​ពិសេស​ពី​ម៉ាស៊ីនត្រជាក់​សាម​សុង បានចាប់ផ្ដើម​ពីថ្ងៃ​ទី​១១​ខែឧសភា ដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៨ ជាមួយ​លក្ខខណ្ឌ​ងាយៗ ដោយ​រាល់​ការ​ជាវ​ម៉ាស៊ីនត្រជាក់​សាម​សុង​មួយគ្រឿង នឹង​ទទួលបាន​សន្លឹកឆ្នោត​មួយ​សន្លឹក ដើម្បី​ចូលរួម​ចាប់ឆ្នោត​ផ្សងសំណាង ឈ្នះ​រង្វាន់ ម៉ូតូ​ហុងដា Zoomer X មួយគ្រឿង​, ទូទឹកកក ២​គ្រឿង​, ទូរទស្សន៍ ២​គ្រឿង​, ម៉ាស៊ីនត្រជាក់​១០​គ្រឿង និង​រង្វាន់​ផ្សេងៗ​ជាច្រើន​រយ​រង្វាន់​ទៀត​។  ចំពោះ​អតិថិជន​ដែល​មិន​បានឈ្នះ​រង្វាន់​ធំ ក្រុមហ៊ុន​ក៏បានផ្តល់​រង្វាន់​លើកទឹកចិត្ត មានដូចជា មួក​សុ​វត្តិភាព​ចំនួន​១៥០​រង្វាន់​, អាវធំ​សាម​សុង​១០០​រង្វាន់ និង​កាបូប​សាម​សុង​៥០​រង្វាន់​ផងដែរ​។​

​ក្រោយ​បញ្ចប់​ការផ្ដល់ជូន​នេះ ក្រុមហ៊ុន​បាន​សន្យា​នឹង​នាំមក​នូវ​កម្មវិធី​ពិសេស​ថ្មីៗ​ជាច្រើន​ទៀត សម្រាប់​អតិថិជន​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។
​មហា​រង្វាន់​រដូវក្តៅ​ពី​ម៉ាស៊ីនត្រជាក់​សាម​សុង បាន​រកឃើញ​អ្នក​ដែលមាន​សំណាង​ហើយ  ខាងក្រោម​នេះ ជា​ឈ្មោះ​អតិថិជន​ដែល​បានឈ្នះ​រង្វាន់​៖

១/ រង្វាន់​ម៉ូតូ Honda Zoomer X   ១ គ្រឿង​បាន​ទៅលើ​ឈ្មោះ Seang Toma ។​
២/ រង្វាន់​ទឹកកក ២​គ្រឿង​បាន​ទៅលើ​ឈ្មោះ Chor Bouleang, ឈ្មោះ Phom ។​
៣/ រង្វាន់​ទូរទស្សន៍ ២​គ្រឿង​បាន​ទៅលើ​ឈ្មោះ Sok Sophea និង ឈ្មោះ Sovatha ។
៤/ រង្វាន់​ម៉ាស៊ីន ត្រជាក់  ១០​គ្រឿង​បាន​ទៅលើ​ឈ្មោះ Kruy Monin, Loeung Henglong
,Yong Veasna,Seoung PengHuon, Ly , Yim Sodana , Kim Nay, Chor Bouleang, Sroeun Sokheng និង ឈ្មោះ Sopheak​។

​គួរ​បញ្ជក់​ដែរ​ថា ក្រុមហ៊ុន​សាម​សុង នឹង​ប្រគល់​រង្វាន់​ដល់​អតិថិជន​ដែល​ឈ្នះ​រង្វាន់ នៅ​ការិយាល័យ​ផ្ទាល់​របស់​ក្រុមហ៊ុន​សាម​សុង នៅ​ម៉ោង ២​រសៀល ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៨ ៕





​(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com