អត្ថបទពាណិជ្ជកម្ម
ការចូលរួម​ចែករំលែក​ដំណឹង​ល្អ​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សម្រាប់​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​
11, Jul 2018 , 3:03 pm        
រូបភាព
ដោយ:
​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក អេ អឹម ខេ (AMK MFI) គេ​ឃើញ​មានការ​ប្រកាស​ដំណឹង​ល្អ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​គឺ​ក្រុមគ្រួសារ​ដែលមាន​សមាជិក​ឆែបមាត់ និង​ឆែប​ក្រអូម​អាចមក​ទទួល​ការវះកាត់​ដោយ​ឥតគិតថ្លៃ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ចាប់​ថ្ងៃទី ៦ ដល់​១០ សីហា ២០១៨ នេះ​។

​ជារឿយៗ គេ​ស​ង្គេ​ត​ឃើញថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ តែងតែ​ចូលរួម​ផ្សព្វផ្សាយ​បន្ត​យ៉ាង សកម្ម​ពី​គម្រោង​របស់​ស្នាមញញឹម​កម្ពុជា​ចំពោះ​ការវះកាត់​មាត់ មាត់​ឆែប និង​ក្រអូម​ឆែប​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ដោយ​ឥតគិតថ្លៃ​។​

​ការចូលរួម​ផ្សព្វផ្សាយ​នេះ តែងតែ​ធ្វើឡើង​តាមរយៈ​មធ្យោបាយ​ផ្សេង ដូចជា​តាមរយៈ​ទំព័រ​ ហ្វេ​ស​ប៊ុ​ក អេ អឹម ខេ និង​តាម​បណ្តាញសារព័ត៌មាន​មួយចំនួន ដែលជា​ដៃគូ​របស់ អេ អឹម ខេ ជាដើម​។ ការជួយ​ផ្សព្វផ្សាយ​នេះ  មាន​គោលបំណង​សំខាន់បំផុត គឺ​ចង់​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា ដែល​កំពុង​ជួបប្រទះ​បញ្ហា​ខាងលើនេះ ឲ្យ​មានឱកាស​ទទួលបាន​ព្យាបាល​ពី​ក្រុមគ្រូពេទ្យ​ស្ម័គ្រ​ដោយ​ឥតគិតថ្លៃ​។

​ព័ត៌មាន​លម្អិត សូម​ទាក់ទង​លេខ​៖ ០២៣ ២១១ ៤០៥/ ០១២ ៦៥៥ ៧៨៦/ ០៩៦ ៨៤៦ ៦៩៩១ ៕

(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com