តួអង្គ​ថៃ​នាង Bella ឬ​កា​រ៉ា​កេ​ត ចូលគាល់​សម្តេច​ព្រះវររាជ​មាតា​ជាតិខ្មែរ​

ជាតិ
សិល្បះ
តួអង្គ​ថៃ​នាង Bella ឬ​កា​រ៉ា​កេ​ត ចូលគាល់​សម្តេច​ព្រះវររាជ​មាតា​ជាតិខ្មែរ​
11, Jul 2018 , 5:27 pm         2056
រូបភាព
រូបថត៖ Royal du Cambodge
រូបថត៖ Royal du Cambodge
ដោយ: ថ្មីៗ
Ranee Campen ដែលមាន​ឈ្មោះ​ក្រៅ​ថា Bella Ranee ឬ​នាង​កា​រ៉ា​កេ​ត​ក្នុង​ភាពយន្ត​ភាគ​រឿង «​បុព្វេ ស​ន្និ វាស​» បាន​ចូលគាល់​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​១១ ខែកក្កដា​។ នេះ​បើតាម​រូបភាព​ដែល​បង្ហោះ​ដោយ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Royal du Cambodge​។​



អត្ថបទទាក់ទង


​តារាភាពយន្ត​ថៃ​កាត់​អង់គ្លេស វ័យ​២៨​ឆ្នាំ​រូប ធ្វើដំណើរ​មក​កម្ពុ​ជាតា​ម​ការអញ្ជើញ​របស់​ទូ​រ​ទស្សន៍​ក្នុងស្រុក​មួយ​របស់​កម្ពុ​ជា​។ បេឡា ឬ នាង​កា​រ៉ា​កេ​ត បាន​ចូលគាល់​សម្តេច​ព្រះវររាជ​មាតា​ជាតិខ្មែរ​នៅ​ព្រះរាជដំណាក់​គន្ធ​បុ​ប្ឆា ព្រះបរមរាជវាំង ដោយមាន​លោក Panyarak Poolthup ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រ​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ជា​អ្នកដឹកនាំ​គណៈប្រតិភូ​។


 ​
តាមរយៈ​គណនី Instagram របស់ខ្លួន តារាសម្តែងថៃ នាងបេឡា ក៏បង្ហាញពី​សេចក្តីរីករាយ​ផងដែរ ដែលបាន​ចូលគាល់ និងទទួលព្រះរាជអំណោយអនុស្សាវរីយ៍ពីសម្តេចព្រះវររាជ​មាតាជាតិខ្មែរ។ នាង​បាន​សរសេរថា «The Moment was like a Dream» ដែលមានន័យថា ពេលវេលានោះ ប្រៀបដូចជាសុបិនដ៏អស្ចារ្យមួយ»៕


 

Tag:
 បុព្វេសន្និវាស
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង