ជាតិ
សិល្បះ
តួអង្គថៃនាង Bella ឬការ៉ាកេត ចូលគាល់សម្តេចព្រះវររាជមាតាជាតិខ្មែរ រូបថត៖ Royal du Cambodge
× Ranee Campen ដែលមានឈ្មោះក្រៅថា Bella Ranee ឬនាងការ៉ាកេតក្នុងភាពយន្តភាគរឿង «បុព្វេ សន្និ វាស» បានចូលគាល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ កាលពីព្រឹកថ្ងៃពុធ ទី១១ ខែកក្កដា។ នេះបើតាមរូបភាពដែលបង្ហោះដោយទំព័រហ្វេសប៊ុក Royal du Cambodge។
តារាភាពយន្តថៃកាត់អង់គ្លេស វ័យ២៨ឆ្នាំរូប ធ្វើដំណើរមកកម្ពុជាតាមការអញ្ជើញរបស់ទូរទស្សន៍ក្នុងស្រុកមួយរបស់កម្ពុជា។ បេឡា ឬ នាងការ៉ាកេត បានចូលគាល់សម្តេចព្រះវររាជមាតាជាតិខ្មែរនៅព្រះរាជដំណាក់គន្ធបុប្ឆា ព្រះបរមរាជវាំង ដោយមានលោក Panyarak Poolthup ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ជាអ្នកដឹកនាំគណៈប្រតិភូ។
តាមរយៈគណនី Instagram របស់ខ្លួន តារាសម្តែងថៃ នាងបេឡា ក៏បង្ហាញពីសេចក្តីរីករាយផងដែរ ដែលបានចូលគាល់ និងទទួលព្រះរាជអំណោយអនុស្សាវរីយ៍ពីសម្តេចព្រះវររាជមាតាជាតិខ្មែរ។ នាងបានសរសេរថា «The Moment was like a Dream» ដែលមានន័យថា ពេលវេលានោះ ប្រៀបដូចជាសុបិនដ៏អស្ចារ្យមួយ»៕
© រក្សាសិទ្ធិដោយ thmeythmey.com