កីឡាអន្តរជាតិ
អន្តរជាតិ
Mahrez ទៅ​ចូលរួម​ជាមួយ Man City ក្នុងតម្លៃ​កំណត់ត្រា​ក្លិប ៨០​លាន​ដុល្លារ​
11, Jul 2018 , 9:19 pm        
រូបភាព
 Manchester City បាន​បំបែក​កំណត់ត្រា​ក្លិប​របស់​ពួក​ដើម្បី​ចុះ​កិច្ច​ព្រម​ព្រៀម​នាំយក​ខ្សែបម្រើ Riyad Mahrez ពី Leicester City ក្នុងតម្លៃ ៦០ លាន​ផោន (​ជិត​៨០​លា​នុដ​ល្លារ​)​។ នេះ​បើតាម​ការផ្សាយ​របស់គេ​ហ​ទំព័រ​ផ្លួ​វ​ការ​របស់ Manchester City ​។



​កីឡាករ​សញ្ជាតិ​អាល់​ហ្សេ​រី វ័យ ២៧ ឆ្នាំ​រូបនេះ​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​រយៈពេល ៥ ឆ្នាំ​នៅ​ទឹកដី Etihad និង​ក្លាយជា​កីឡា​ករទី​១​ដែល​ក្រុម​មេឃ​ខៀវ​ទិញ​ចូលមក​ពង្រឹង​ក្រុម ចាប់តាំងពី​ពួកគេ​បានឈ្នះ​ពាន Premier League រដូវ​កាល​មុន​មក​។​

​កាលពី​ខែមករា​កន្លងទៅ​លោក Pep Guardiola ធ្លាប់បាន​ទាក់ទង Mahrez ម្តង​រួចមកហើយ តែ​ត្រូវ Leicester បដិសេធ ព្រោះ​តថ្លៃ​គ្នា​មិនត្រូវ​។​
​ក្រោយ​បញ្ចប់​ការផ្ទេរ​រួចរាល់ អតីត​សមាជិក​ក្រុម Le Havre បាន​និយាយ​សរសើរ​ពី​របៀប​លេង​របស់ Man City ថា​ល្អឥតខ្ចោះ​និង​សាក​សម​នឹង​ខ្លួន ហើយ​រូបគេ​ចង់​ក្លាយជា​ផ្នែក​មួយ​របស់​ក្រុម​នេះ​ដើម្បី​ប្រជែង​ពាន​នៅ​អង់គ្លេស និង​ពាន​កំពូល​អឺរ៉ុប​។



«​ខ្ញុំ​បាន​ឈរ​មើល​ពួកគេ (​ក្រុម Man City) ប្រកួត​ពី​ចម្ងាយ ខ្ញុំ​ពិតជា​រីករាយ​ណាស់​»​។ ច និយាយ​ដូច្នេះ​។​

​ដោយឡែក​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​អេ​ស្ប៉ា​ញ ដែល​បាន​ប្រើប្រាស់​យុទ្ធ​សាសន៍​ប្រយុទ្ធ​ច្រើន​សម្រាប់​ក្រុម​ខ្លួន​កាលពី​រដូវ​កាល​មុន​បាន​ដោយ​ជោគជ័យ យល់ថា​ការមកដល់​របស់​ខ្សែបម្រើ​ពូកែ​ញ៉ាក់​ដូចជា Mahrez នេះ​នឹង​បង្កើន​ការ​គ្រោះ​ដល់​គូប្រជែង​ថែមទៀត​។​

​ក្រៅពី​ការមកដល់​របស់​អតីត​ម្ចាស់​ពាន​កីឡាករ​ល្អ​បំផុត FA Players' Player of the Year រដូវ​កាល ២០១៥ -២០១៦ ក្លិប​ដែលមាន​មូលដ្ឋាន​ក្នុង​ក្រុង Manchester មួយ​នេះ​ក៏បាន​នាំយក​អ្នកចាំទី Angus Gunn ពី Southampton ក្នុងតម្លៃ​ផ្ទេរ ១៣.៥​លាន​ផោន (១៨​លាន​ដុល្លារ​) ផងដែរ​៕


Tag:
 បាល់ទាត់​
  Riyad Mahrez
  Manchester City
  Leicester City
© រក្សាសិទ្ធិដោយ thmeythmey.com