មនុស្ស​ស្លាប់​កើន​ដល់​១៩៩​នាក់​ដោយសារ​ជំនន់​ទឹកភ្លៀង និង​បាក់​ដី​នៅ​ជប៉ុន​

អន្តរជាតិ
មនុស្ស​ស្លាប់​កើន​ដល់​១៩៩​នាក់​ដោយសារ​ជំនន់​ទឹកភ្លៀង និង​បាក់​ដី​នៅ​ជប៉ុន​
12, Jul 2018 , 11:29 am         906
រូបភាព
លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ចុះសួរសុខទុក្ខជន​រងគ្រោះ។ រូបថត AFP
លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ចុះសួរសុខទុក្ខជន​រងគ្រោះ។ រូបថត AFP
ដោយ: ថ្មីៗ
​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ចំនួន​អ្នកស្លាប់​កើន​ដល់​១៩៩​នាក់​ក្នុង​គ្រោះមហន្តរាយ​ទឹកជំនន់ និង​បាក់​ដី​នៅ​ជប៉ុន ខណៈ​មនុស្ស​ជាច្រើន​ទៀត​បន្ត​បាត់​ខ្លួន​។ លោក Yoshihide Suga អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន ដែល​ត្រូវបាន​ដកស្រង់​ដោយ AFP បាន​អះអាងថា ប្រតិបត្តិ​ការសង្គ្រោះ​នៅតែ​បន្តដំណើរ​ពី​ផ្ទះមួយ​ទៅផ្ទះ​មួយ​។​



​កាលពី​ថ្ងៃ​ពុធ លោកនាយក​រដ្ឋមន្ត្រី Shinzo Abe បាន​ចុះទៅ​តំបន់​នានា​ដែល​រងគ្រោះ​ខ្លាំង​បំផុត ហើយ​លោក​បន្តដំណើរ​ទៅគ្រប់​ទីកន្លែង​នៅ​ទូទាំងប្រទេស បន្ទាប់​លោក​បានសម្រេច​ចិត្ត​លុបចោល​ដំណើរ​ទស្សនា​ធំៗ​ចំនួន​៤​នៅក្រៅ​ប្រទេស​។​

​បច្ចុប្បន្ន មនុស្ស​យ៉ាងហោចណាស់​១០០០០​នាក់ ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​មាន​សុវត្ថិភាព ហើយ​រដ្ឋាភិបាល​សន្យា​ដោះស្រាយ​កិច្ចការ​សង្គ្រោះបន្ទាន់​ឲ្យ​រួចរាល់ មុននឹង​រៀបចំ​ឲ្យ​ពួកគេ​ត្រឡប់ទៅផ្ទះ​សម្បែង​វិញ​៕
 


Tag:
 គ្រោះមហន្តរាយ​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12next