ជាតិ
តុលាការហៅលោក សម រង្ស៊ី ឲ្យចូលបំភ្លឺករណីប្រមាថព្រះមហាក្សត្រ
× ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅលោក សម រង្ស៊ី ឲ្យចូលបំភ្លឺលើករណីប្រមាថព្រះមហាក្សត្រ នៅថ្ងៃទី១២ កក្កដា ។ ដីការកោះហៅលោក សម រង្ស៊ី នេះ ធ្វើឡើងតាមសំណើរបស់លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។
កន្លងមកអតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បានសរសេរលើហ្វេសប៊ុកខ្លួន កាលពីខែមិថុនា ថា ព្រះរាជសាររបស់ព្រះមហាក្សត្រ ដែលអំពាវនាវឲ្យពលរដ្ឋទៅចូលរួមបោះឆ្នោត គឺជាព្រះរាជសារក្លែងក្លាយ។ ដោយសារសំណេរនេះ ទើបរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្នើឲ្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់លើលោក សម រង្ស៊ី ក្រោមហេតុផលថា ប្រមាថព្រះមហាក្សត្រ។
គួរបញ្ជាក់ថា អតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេសនេះ រងបទចោទប្រកាន់មិនក្រោម១០ករណីឡើយ។ បទចោទលើលោក សម រង្ស៊ី ទាំងនោះ ភាគច្រើន កើតចេញពីបណ្ដឹងរដ្ឋាភិបាល៕
Tag:
តុលាការ
សម រង្ស៊ី
ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com