អត្ថបទពាណិជ្ជកម្ម
បុគ្គលិក​ក្រុមហ៊ុន​អេស​ស៊ីជី និង​ដៃគូ​ផ្គត់ផ្គង់ បរិច្ចាគ​ថវិកា​១២,០០០​ដុល្លារ ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា
12, Jul 2018 , 4:04 pm        
រូបភាព
​ភ្នំពេញ​៖ បុគ្គលិក​កម្ពុជា និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​របស់​ក្រុមហ៊ុន​អេស​ស៊ីជី (SCG) ដែលជា​ពហុ​សាជីវកម្ម​ឈានមុខ​នៅក្នុង​តំបន់​អាស៊ាន បាន​បរិច្ចាគ​ប្រាក់​ចំនួន ១២,០០០ ដុល្លារ​សហរដ្ឋអាមេរិក​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​បន្ត​កិច្ចប្រតិបត្តិការ​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា និង​ជាការ​បង្ហាញ​ពី​ទឹកចិត្ត​ជួយ​គាំទ្រ និង​លើកកម្ពស់​សុខភាព​រប​ស់​កុមារ​។​

​នេះ​ជា​ឆ្នាំ​ទី​ពីរ​ហើយ ដែល​បុគ្គលិក និង​អ្នកផ្គត់ផ្គង់​របស់​ក្រុមហ៊ុន​អេស​ស៊ីជី បាន​បរិច្ចាគ​ទឹកប្រាក់​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ដែល​ផ្ដល់​សេវា​មិន​យក​កម្រៃ និង​ល្បីឈ្មោះ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។ យោងតាម​ក្រុមហ៊ុន​អេស​ស៊ីជី ការបរិច្ចាគ​នេះ គឺ​ស្របតាម​ការប្ដេជ្ញាចិត្តរ​បស់​ក្រុមហ៊ុន ក្នុងការ​លើកកម្ពស់​កា​រ​រស់នៅ​របស់​ប្រជាជន ដែល​រស់នៅ​ក្នុងប្រទេស ដែល​ក្រុមហ៊ុន​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​។



​លោក ស៊ុម​វ៉ាង ម៉ាន​ភី​ម៉ុ​ន​ឆាយ (Somwang Manpimonchai) នាយក​ក្រុមហ៊ុន​អេស​ស៊ីជី​ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា ក្រុមហ៊ុន​អេស​ស៊ីជី មាន​ទឹកចិត្ត​ចូលរួម​ជា​ផ្នែក​មួយ នៃ​ការអភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា ក៏ដូចជា​ជួយផ្ដល់​នូវ​គុណភាព​ជីវិត កាន់តែ​ប្រសើរ​ដល់​ប្រជាជន​។ លោក ស៊ុម​វ៉ាង ម៉ាន​ភី​ម៉ុ​ន​ឆាយ បន្ថែមទៀត​ដូច្នេះ​៖ «​ក្រុមហ៊ុន និង​បុគ្គលិក អេស ស៊ីជី មាន​ទឹកចិត្ត​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​ជួយ​លើកកម្ពស់​គុណភាព​ជីវិត​របស់​កុមារ និង​ក្រុមគ្រួសារ​របស់គេ​។ យើង​សង្ឃឹមថា​ការបរិច្ចាគ​នេះ នឹង​ជួយ​រួមចំណែក​ដល់​ការងារ​ដ៏​ធំធេង ដែល​មន្ទីរពេទ្យ​កំពុងតែ​អនុវត្ត​នៅក្នុង​ប្រទេស​កម្ពុជា​»​។​

​លោក គី ស​ន់ទី ប្រធាន​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា បាន​ថ្លែងអំណរគុណ​ចំពោះ​ការរួមចំណែក​ពី​សំណាក់​បុគ្គលិក របស់​ក្រុមហ៊ុន​អេស​ស៊ីជី និង​អ្នកផ្គត់ផ្គង់​របស់​ក្រុមហ៊ុន​ផងដែរ​។ លោក បាន បន្តថា​៖« យើង​បាន​មើលឃើញ​គម្រោង​ជាច្រើន ដែល​ក្រុមហ៊ុន​អេស​ស៊ីជី កំពុង​អនុវត្ត​នៅក្នុង​ប្រទេស​កម្ពុជា​។ នៅថ្ងៃនេះ គឺជា​ពេលវេលា​មួយ​ដែល​បង្ហាញ​ឲ្យ​ឃើញថា ពួកគាត់​បន្ត​បង្ហាញ​ទឹកចិត្ត​របស់ខ្លួន ក្នុង​ការជួយ​កែលម្អ​គុណភាព​ជីវិត​កុមារ​កម្ពុជា​ដែលមាន​ជំងឺ ហើយ​យើង​សូម​ថ្លែងអំណរគុណ សម្រាប់​ការរួមចំណែក​របស់ អេស​ស៊ីជី ដល់​សង្គម​»​។​



​ក្រុមហ៊ុន​អេស​ស៊ីជី បានធ្វើ​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុ​ជាជាង ២០ ឆ្នាំ​មកហើយ​។ ក្រុមហ៊ុន​តែង​គាំទ្រ​ពេញទំហឹង ចង់ឃើញ​សហគមន៍​ដែល​រីកចម្រើន តាមរយៈ​ការដាក់ចេញ​នូវ​កម្មវិធី​អភិវឌ្ឍន៍​សហគមន៍​នានា ការផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ឆ្នើម​ដែល​ក្រីក្រ និង​ការគាំទ្រ​ដល់​ការអភិវឌ្ឍន៍​កីឡា​ក្នុងស្រុក​។ នៅ​ឆ្នាំ ២០១៧ អេស​ស៊ីជី ក៏បាន​ជួយ​បរិច្ចាគ​ទឹកប្រាក់​ដល់​ស​ហ​ព័ន្ធ​បាល់ទាត់​កម្ពុជា ដើម្បី​ជួយ​អភិវឌ្ឍ​កីឡាបាល់ទាត់ សម្រាប់​យុវជន​នៅក្នុង​ប្រទេស​ផងដែរ​៕

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com