អត្ថបទពាណិជ្ជកម្ម
PNN ប្រារព្ធ​ខួប​៣​ឆ្នាំ ដោយមាន​វត្តមាន​តារា​ថៃ និង​តារា​ខ្មែរ​ល្បីៗ​ជាច្រើនរូប ចូលរួម​
12, Jul 2018 , 5:08 pm        
រូបភាព
​ភី​អិន​អិន បាន​បានរៀបចំ​នូវ​ព្រឹត្តិការណ៍ គម្រប់​ខួប​៣​ឆ្នាំ​របស់ខ្លួន កាលពី​ថ្ងៃទី​១១ ខែកក្កដា នា​ផ្សារ​ទំនើប​អ៊ី​អន សែន​សុខ ជាន់​ទី​៣ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​តារា​កម្ពុជា​ល្បីៗ ជាច្រើនរូប​។ ជាពិសេស វត្តមាន​របស់​តារា​សម្តែង​ជួរមុខ​ប្រទេស​ថៃ ហើយក៏​ជា​តួឯក​ស្រី​ក្នុង​រឿង «​បុព្វេសន្និវាស​» កញ្ញា បេឡា​រ៉ានី ក្នុង​កម្មវិធី «​ជំនួប​តារា​ភី​អិន​អិន​២០១៨»​ផងដែរ​។​



​ក្នុង​ព្រឹត្តិការណ៍​គម្រប់​ខួប​៣​ឆ្នាំ​របស់ PNN ក៏មាន​កម្មវិធី​ពិសេស​មួយ គឺ «​ជំនួប​តារា​ភី​អិន​អិន​២០១៨» ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​តារា​សម្តែង តារាចម្រៀង​កម្ពុជា​។  វត្តមាន​តារា​មានដូចជា វ៉ៃ​ហាំង យូ​ប៊ី​ន អេ​ត​វីន ណា​រ៉ា ជូ​មមី Peth Mai ឌី​ឌី ក្រុម​តារាចម្រៀង Original Song Small world Small Band និង​តារា​ក្នុង​រឿង​ភាគ​ល្បីៗ ជាច្រើន​ទៀត របស់​ភី​អិន​អិន និង វត្តមាន តារា​សម្តែង​ថៃ​ដ៏​ល្បី បេឡា​រ៉ានី​។​

​ពួកគាត់​ទាំងអស់គ្នា បាន​មកជួប​ប្រិយមិត្ត អ្នកគាំទ្រ​របស់ខ្លួន ដោយ​បង្ហាញជូន​នូវ​អ្វីដែល​ពិសេស​សប្បាយៗ ថែមទាំង​ផ្តល់ឱកាស​ដល់​អ្នកគាំទ្រ​អាច​ឡើង​ថតរូប លេង​ហ្គេម​កម្សាន្ត និង​បាន​ស្តាប់​ការបកស្រាយ បទ​ចម្រៀង​ពីរោះៗ ថែម​ទៀតផង​។ ក្រៅពី​បាន​ជួប​ជាមួយ ពួកគាត់​ហើយ លោកអ្នក បាន​ផ្ទុះសំណើច សើច​ក្អាកក្អាយ ពី​សំណាក់​តារា​កំប្លែង​ពីរ​ដួង គឺ​នាយ​ក្រិន និង​កញ្ញា​ប្រិមប្រិយ ។​



​ស្ថានីយទូរទស្សន៍ ភី​អិន​អិន នឹង​អញ្ជើញ​តារា​ល្បីៗ ជាច្រើន​ទាំង​ក្នុង និង​ក្រៅប្រទេស ដើម្បី​មកជួប​អ្នកគាំទ្រ​របស់ខ្លួន ក្នុង​ព្រឹត្តិការណ៍​ពិសេសៗ ដែល​ភី​អិន​អិន គ្រោង​ធ្វើឡើង​នាពេលខាងមុខ​។  រួមជាមួយ​កម្មវិធី ដែល​ផ្តល់នូវ​ចំណេះដឹង ការកម្សាន្ត និង​រឿង​ភាគ​ល្បីៗ​មានដូចជា រឿង​ខ្មែរ រឿង​ថៃ និង​រឿង​ហុងកុង​ជាដើម ។ ដូច្នេះ​បន្ត​នូវ​ការគាំទ្រ ស្ថានីយទូរទស្សន៍ ភី​អិន​អិន លោក​អ្នកនឹង​ទទួលបាន ទាំង​ភាពសប្បាយ​រីករាយ និង​ចំណេះដឹង​ថ្មីៗ​៕





( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com