ពីនេះ ពីនោះ
«ផ្ទះជួល» និង«ជួលផ្ទះ» ជាពាក្យដែលមហាជនប្រើច្រឡំគ្នា
× ពាក្យថា«ផ្ទះជួល» និង«ជួលផ្ទះ» ជាពាក្យដែលមហាជនទូទៅ ប្រើមិនទាន់ដាច់ដោយឡែកគ្នានៅឡើយទេ។ តាមការពិតពាក្យ «ផ្ទះជួល» សំដៅលើម្ចាស់ផ្ទះដែលមានផ្ទះជួលឲ្យគេ។ ចំណែក ពាក្យ «ជួលផ្ទះ» សំដៅលើអ្នកដែលជួលផ្ទះគេសា្នក់នៅ។
«ផ្ទះជួល ឬបន្ទប់ជួល» ដោយប្រើនាមសព្ទនៅដំបូង ហើយកិរិយាសព្ទនៅខាងចុង នោះគេចង់បញ្ជាក់ថា ជាម្ចាស់ផ្ទះដែលបានសាងសង់ សម្រាប់ទុកជួលឲ្យអ្នកដែលចង់ស្នាក់នៅ។ គឺផ្តោតលើអ្នកដែលមានផ្ទះខ្លួនឯង ឬមានសម្ភារ សម្រាប់ជួល ឲ្យគេស្នាក់នៅ ឬប្រើ ដោយកំណត់ទៅតាមលក្ខខណ្ឌផ្សេងៗ រវាងភាគីទាំងម្ចាស់ផ្ទះជួល និងឈ្នួល។
ចំណែកពាក្យ «ជួលផ្ទះ ឬជួលបន្ទប់ ឬជួលរបស់របរប្រើប្រាស់ផ្សេងៗ» ដែលផ្តើមពីកិរិយាសព្ទមកមុន ហើយបញ្ចប់នាមសព្ទនៅខាងចុងនោះ គឺគេសំដៅដោយអ្នកដែលចង់ជួលផ្ទះ ឬជួលបន្ទប់ដើម្បីស្នាក់នៅ។ ជានិស្សិត ឬអ្នកធ្វើការ ដែលពុំមានទីស្នាក់អាស្រ័យនៅភ្នំពេញ តែងស្រវាជួលផ្ទះគេ ដើម្បីសា្នក់នៅ៕
© រក្សាសិទ្ធិដោយ thmeythmey.com