ពីនេះ ពីនោះ
ពាក្យ «​ជំនុំ​» ចង់​បញ្ជាក់​ន័យ​អ្វីខ្លះ​?
16, Jul 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ថា «​ជំនុំ​» មាន​អត្ថន័យ​ច្រើនយ៉ាង ដែល​ពលរដ្ឋ​ខ្លះ នៅ​ស្រពេចស្រពិល​ពី​អត្ថន័យ​របស់​វា​នៅឡើយ​។ «​ជំនុំ​» មាន​អត្ថន័យ​ដូច​នៅ​ខាងក្រោម​នេះ​។​



«​ជំនុំ​» កិរិយាសព្ទ មានន័យថា ពិគ្រោះ ឬ​ពិភាក្សាគ្នា​ក្នុង​វេលា​ជួបជុំ​។ ជំនុំក្តី ជំ​រះ​ក្តី ជំនុំជម្រះ គឺ​ជំនុំ​ឲ្យ​ជ្រះ​ស្រលះ​។​

«​ជំនុំ​» នាមសព្ទ សំដៅលើ ទីប្រជុំជន​, ភូមិ​, តំបន់​ដែលមាន​មនុស្ស​ច្រើន​។ ទី​ជំនុំ​, ស្រុក​ជំនុំ​, កណ្តាល​ជំនុំ​។

«​ជំនុំ​» អាយតនិបាត ជា​ពាក្យ​សម្រាប់​ប្រើ​ដក​រំលែក​ចំនួន នីមួយៗ អំពី​ចំនួន​ច្រើន​ឲ្យ​ដាច់ឡែក​ពីគ្នា​។ ជំនុំ​បុគ្គលិក​ទាំងមូល នាយក​ក្រុមហ៊ុន​ជា​អ្នកធំ​បំផុត​,​ជំនុំ​មនុស្ស​ទាំង​១០​នាក់ តែ​ត្រូវ​ចាត់​មនុស្ស​៣​នាក់ ឲ្យ​នៅ​យាម​ផ្ទះ​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com