កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ព្រមាន​អ្នក​ផ្សាយ​ផ្ទាល់​ដែល​ចូលចិត្ត​ថតរូប​អ្នកគាំទ្រ​ជា​ស្ត្រី​ស៊ិ​ច​ស៊ី
12, Jul 2018 , 9:19 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ FIFA បាន​បញ្ជា​ឲ្យ​បញ្ឈប់​រាល់​អ្នក​កាន់​កាមេរ៉ា​ផ្សាយ​បន្ត​ផ្ទាល់​រូប​ណា​ដែល​ព្យាយាម​ថត​តែ​ស្ត្រី​ស្លៀកពាក់​ស៊ិ​ច​ស៊ី​ក្នុងចំណោម​ក្រុម​អ្នកគាំទ្រ​អំឡុង​ការប្រកួត​ពានរង្វាន់ World Cup 2018 នៅ​រុស្ស៊ី​។



BBC បាន​ស្រង់​សម្តី​លោក Federico Addiechi ប្រធាន​ផ្នែក​ជ័យរ​ភាព​របស់ FIFA ដូច្នេះ​ថា អង្គភាព​គ្រប់គ្រង​កីឡាបាល់ទាត់​មួយ​នេះ​ត្រូវតែ​ជួយ​ដោះស្រាយ​បញ្ហា​ពី​ការបង្ហាញ​ភាព​ស៊ី​ច​ស៊ីនា​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក​នេះ​។​

​លោក​បានលើកឡើង​ដូច្នេះ​ថា​៖«​យើង​បានធ្វើ​វា​ជាមួយ​អ្នក​ផ្សាយ​ផ្ទាល់ ហើយ​យើង​ក៏បាន​ធ្វើ​វា​ជាមួយ​សេវាកម្ម​ផ្សាយ​ផ្ទាល់​របស់​យើង​រួចរាល់​ហើយ​ដែរ​»​។​

​ក្រៅពីនេះ ក្រុមប្រឆាំង​ការរើសអើង Fare Network ក៏មាន​មតិយោបល់​ដែរ​ថា​ការបង្ហាញ​ភាព​ស៊ី​ច​ស៊ី​របស់​អ្នកគាំទ្រ​ទាំងនោះ​នឹង​នាំ​ឲ្យ​មានការ​បញ្ចើចបញ្ចើ និង​ការ​រួមភេទ​យ៉ាង​អណាធិបតេយ្យ​ដែលជា​បញ្ហា​ធំ​បំផុត​សម្រាប់​ការ​ប្រប​កួត World Cup នៅ​រុស្ស៊ី​លើក​នេះ​។​

​ក្នុងការ​ប្រកួត​រយៈពេល​ជិត​មួយខែ​កន្លងមក​ក្រុម​អ្នកត្រួតពិនិត្យ​រកឃើញ​ថា​មាន​ករណី​ខាងលើនេះ​ចំនួន​៣០​លើក​មកហើយ​។​

​នៅពេល​សួរថា​តើ​ការបង្ក្រាប​អ្នកគាំទ្រ​ស្រីៗ​នឹង​ក្លាយទៅជា​គោល​ផ្លូវការ​របស់ FIFA ឬ​យ៉ាងណា​នោះ លោក Addiechi បាន​ឆ្លើយថា "​នេះ​គឺជា​សកម្មភាព​មួយ​ដែល​យើង​បង្កា​ទុក ព្រោះ​វា​នឹង​កើតមាន​នៅពេល​អនាគត ហើយ​វា​ជា​ការវិវត្ត​ធម្មតា​»​។​

​លោក​បន្ថែមថា នេះ​មិនមែនជា​យុទ្ធនាការ​សកម្ម​នោះទេ ប៉ុន្តែ FIFA នឹង​ចាត់វិធានការ​ប្រឆាំង​ទៅនឹង​អ្វី​ដែលជា​ទង្វើ​ខុសឆ្គង និង​ហួសហេតុ​ប៉ុណ្ណោះ​។​

​នៅមុន​ពេល​ដំណើរការ​ការប្រកួត​ព្រឹត្តិការណ៍ មានការ​ព្រួយបារម្ភ​ថា​ការ​នឹង​មានការ​ស្អប់​ខ្ពើ​មិន​ង​ការរើសអើង​ជាតិ​សាសន៍ ដែលជា​កង្វល់​សំខាន់ ប៉ុន្តែ​នាយក​ប្រតិបត្តិ​របស់ Fare Network លោក Piara Powar យល់ឃើញថា​ភាព​ស៊ី​ច​ស៊ី​ទៅវិញ​ទេ​ជា​បញ្ហាសំខាន់​ជាង​ការរើសអើង ដែល​ក្នុងនោះ​ភាគច្រើន​ជា​ស្ត្រី​រុស្ស៊ី ដែល​ត្រូវបាន​ក្រុម​អ្នកគាំទ្រ​ជា​បុរស​ញ៉ែ​សុំ​ស្នេហ៍​តាម​ដងផ្លូវ​។ ហើយ​ករណីនេះ​ក៏ត្រូវ​បាន​ក្រុម​អ្នកសារព័ត៌មាន​ជាច្រើន​ប្រទះឃើញ​ជា​ញឹកញាប់​ខណៈ​ពួកគេ​កំពុង​អោបថើប​គ្នា​៕



Tag:
 បាល់ទាត់​
  FIFA World Cup
  អ្នកគាំទ្រ​ស៊ី​ច​ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com