ជាតិ
ភ្លៀងបន្តធ្លាក់រាយប៉ាយ នៅតាមបណ្ដាខេត្ត មួយសប្ដាហ៍ទៀត
× ភ្នំពេញ៖ ខ្យល់មូសុងនិរតី នឹងបង្កើនឥទ្ធិពលមកលើតំបន់ឆ្នេរសមុទ្រកម្ពុជា ដោយសារប្រព័ន្ធសម្ពាធទាបបានអូសកាត់បន្លាយលើអាងទន្លេមេគង្គក្នុងប្រទេសឡាវ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម។
ក្រសួងធនធានទឹក បានបញ្ជាក់ថា បាតុភូតនេះ នឹងធ្វើឲ្យមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងបរិមាណពីមធ្យមទៅច្រើន នៅតាមបណ្ដាខេត្តមួយចំនួន រយៈពេលមួយសប្ដាហ៍ទៀត ចាប់ពីថ្ងៃទី១២-១៨ ខែកក្កដា។ ចំណែករាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ និងតាកែវ មានភ្លៀងធ្លាក់ក្នុងកម្រិតបរិមាណតិច។
ដោយឡែកខេត្តដែលជាប់សមុទ្រ នឹងមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ ។រីឯផ្ទៃសមុទ្រវិញ នឹងមានខ្យល់បោកបក់ខ្លាំង រួមជាមួយទឹករលកខ្ពស់ផងដែរ។ នេះជាការបន្ថែមរបស់ក្រសួង ដែលអំពាវនាវឲ្យប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕
© រក្សាសិទ្ធិដោយ thmeythmey.com