ជាតិ
​ភ្លៀង​បន្ត​ធ្លាក់​រាយប៉ាយ នៅតាម​បណ្ដា​ខេត្ត មួយ​សប្ដាហ៍​ទៀត​
13, Jul 2018 , 6:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ខ្យល់មូសុង​និរតី នឹង​បង្កើន​ឥទ្ធិពល​មកលើ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ដោយសារ​ប្រព័ន្ធ​សម្ពាធ​ទាប​បាន​អូស​កាត់​បន្លាយ​លើ​អាង​ទន្លេមេគង្គ​ក្នុងប្រទេស​ឡាវ​។ នេះ​បើតាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។



​ក្រសួង​ធនធានទឹក បាន​បញ្ជាក់ថា បាតុភូត​នេះ នឹងធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ក្នុង​បរិមាណ​ពី​មធ្យម​ទៅ​ច្រើន នៅតាម​បណ្ដា​ខេត្ត​មួយចំនួន រយៈពេល​មួយ​សប្ដាហ៍​ទៀត ចាប់ពី​ថ្ងៃទី​១២-១៨ ខែកក្កដា​។ ចំណែក​រាជធានី​ភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ និង​តាកែវ មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​បរិមាណ​តិច​។​

​ដោយឡែក​ខេត្ត​ដែល​ជាប់​សមុទ្រ នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន​ជា​បន្តបន្ទាប់ ។​រីឯ​ផ្ទៃសមុទ្រ​វិញ នឹងមាន​ខ្យល់​បោកបក់​ខ្លាំង រួមជាមួយ​ទឹករលក​ខ្ពស់​ផងដែរ​។ នេះ​ជាការ​បន្ថែម​របស់​ក្រសួង ដែល​អំពាវនាវ​ឲ្យ​ប្រជា​នេសាទ  និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ​៕


Tag:
 អាកាសធាតុ​-​ភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com