លោក ឃឹម ប៊ុន​សុង​៖ អ្នកយក​ឡាន​រដ្ឋ​ទៅ​ហែ​បក្ស​ជាម​នុស្ស​មិនធម្មតា

ជាតិ
បោះឆ្នោត
លោក ឃឹម ប៊ុន​សុង​៖ អ្នកយក​ឡាន​រដ្ឋ​ទៅ​ហែ​បក្ស​ជាម​នុស្ស​មិនធម្មតា
12, Jul 2018 , 10:19 pm         3695
រូបភាព
លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប
លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប
ដោយ: ថ្មីៗ
​សៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប បានរៀបចំ​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរដ្ឋបាល​នៅ​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា នៅក្នុង​មណ្ឌល​រដ្ឋបាលខេត្ត​។ ក្នុង​ពិធី​ដែលមាន​រយៈពេល​ជាង​កន្លះ​ម៉ោង លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប បាន​រម្លឹក​ពី​ការរីកចម្រើន​ជាច្រើន ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល តួយ៉ាង​មន្ត្រីរាជការ​ពី​ការបើក​របប​ជា​អង្ករ ពោត សណ្ដែក មកជា​មាន​ប្រាក់បៀវត្សរ៍​ត្រឹមត្រូវ ហើយ​ថ្មីៗ​នេះ​រាជរដ្ឋាភិបាល​ទើបនឹង​ប្រកាស​ពី​គោលការណ៍​ថ្មី​ក្រោយ​បោះឆ្នោត​ហើយ ប្រាក់ខែ​របស់​មន្ត្រីរាជកា​រ​នឹង​បើក​មួយខែ​២​ដង គឺ​២​សប្ដាហ៍​បើក​ម្ដង​ដើម្បី​បំពេញតម្រូវការ​ជាក់ស្ដែង​របស់​មន្ត្រីរាជការ ហើយ​បៀវត្ស​នេះ​នឹង​បន្ដ​ដំ​ឡើងជា​បន្តបន្ទាប់​ផងដែរ​។​



​ក្រៅពីនេះ លោក​អភិបាលខេត្ត​ក៏បាន​ដាស់តឿន​ដល់​មន្ត្រីរាជការ​នៃ​សាលាខេត្ត​សៀមរាប ឱ្យមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ការប្រើប្រាស់​រថយន្ត​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​។ លោក​អភិបាលខេត្ត ឱ្យ​មន្ដ្រីរាជការ​ទាំងអស់ ប្រុងប្រៀប​ស្ដាប់​រាល់​អនុសាសន៍​រប​ស់មេ​ដឹកនាំ ជៀសវាង​កំហុសឆ្គង​ដោយ​ប្រការ​ណាមួយ​។ លោក​អភិបាលខេត្ត បាន​លើកយក​ឧទាហរណ៍​ករណី​ថ្មីៗ ដែលមាន​អ្នកប្រើប្រាស់​រថយន្ត​រដ្ឋ សម្រាប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​។ សម្រាប់​លោក​អភិបាលខេត្ត លោក​កត់សម្គាល់​ឃើញថា អ្នក​ដែល​ប្រើប្រាស់​រថយន្ត​រដ្ឋ និង​រថយន្ត​កម្លាំង​នគរបាល​ជាប់​នឹង​ស្លាក​គណបក្សនយោបាយ (​គណបក្ស​ប្រជាជន​កម្ពុជា​) នាពេល​ថ្មីៗ មិនមែន​ពួកគេ​មិនដឹង​ឡើយ តែ​ពួកគេ​ប្រហែល​មាន​ចេតនា​ធ្វើ​ដូច្នេះ ក៏​ព្រោះ​ពួកគេ​ចង់​សាង​កំហុស​ដល់​គណបក្ស ហើយ​ពួកគេ​ក៏​មិនបាន​គាំទ្រ​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែរ​៕


​សូម​ស្ដាប់​ប្រសាសន៍​របស់លោក ឃឹម ប៊ុន​សុង ដូចតទៅ​






© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next