ជាតិ
ព្រះមហាក្សត្រខ្មែរ ចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់ជីវិតមនុស្ស២០០នាក់ នៅជប៉ុន ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី និងព្រះអធិរាជជប៉ុន Akihito នាជំនួបនៅក្រុងតូក្យូ កាលពីឆ្នាំ២០១០។ រូបថត AFP
× ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានថ្វាយព្រះរាជសារ ទៅព្រះចៅអធិរាជប៉ុន អាគិហិតូ ដើម្បីសម្តែងសមានចិត្ត និងការចូលរួមរំលែកទុក្ខ ដែលពលរដ្ឋជប៉ុនប្រមាណ២០០នាក់ បានបាត់បង់ជីវិត ដោយសារតែគ្រោះទឹកជំនន់។
ព្រះមហាក្សត្រកម្ពុជា មានព្រះបន្ទូល ក្នុងព្រះរាជសារយ៉ាងដូច្នេះថា៖«រាជវង្សានុវង្សខ្មែរ និងប្រជាជនកម្ពុជា សូមចូលរួមរំលែកទុក្ខជាមួយព្រះចៅអធិរាជ និងប្រជាជនជប៉ុន ជាពិសេសក្រុមគ្រួសារនៃជនរងគ្រោះ។ យើង ប្រាថ្នាឲ្យជប៉ុន ទទួលបានភាពជោគជ័យ ក្នុងការជួយសង្គ្រោះនៅតំបន់ ដែលត្រូវបំផ្លិចបំផ្លាញដោយគ្រោះធម្មជាតិ»។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានផ្ញើសារជូនលោក អាបេ នាយករដ្ឋមន្ត្រីជប៉ុន ផងដែរ ដើម្បីចូលរួមរំលែកទុក្ខ។
គិតត្រឹមថ្ងៃទី១២ ខែកក្កដា មានមនុស្ស១៩៩នាក់ ដែលបានបាត់បង់ជីវិត ដោយសារតែជំនន់ទឹកភ្លៀង និងការបាក់ដីនៅប្រទេសជប៉ុន៕
Tag:
មហាក្សត្រ
ជប៉ុន
គ្រោះធម្មជាតិ
ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com