អន្តរជាតិ
គណបក្សប្រឆាំង​នៅ​ស៊ីម​បា​វ៉េ ខ្លាច​គណបក្សកាន់អំណាច​មិន​អនុញ្ញាត​ឲ្យ​មានការ​បោះឆ្នោត​ដោយ​យុត្តិធម៌​និង​ដោយ​សន្តិភាព
13, Jul 2018 , 7:59 pm        
រូបភាព
Muleya Mwananyanda អនុប្រធាន​អង្គការ Amnesty International មក​ពីអាហ្វ្រិក​ខាងត្បូង​ថ្លែង​ទៅកាន់អ្នកតំណាង​គណបក្ស​នយោបាយ​នានា​ក្នុង​ប្រទេស​ស៊ីមបាវ៉េក្នុង​កម្មវិធីស្តី​ពីសិទ្ធិ​មនុស្ស​ក្នុង​ទីក្រុង​ Harare កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ ២០១៨។(S. Mhofu/VOA)
Muleya Mwananyanda អនុប្រធាន​អង្គការ Amnesty International មក​ពីអាហ្វ្រិក​ខាងត្បូង​ថ្លែង​ទៅកាន់អ្នកតំណាង​គណបក្ស​នយោបាយ​នានា​ក្នុង​ប្រទេស​ស៊ីមបាវ៉េក្នុង​កម្មវិធីស្តី​ពីសិទ្ធិ​មនុស្ស​ក្នុង​ទីក្រុង​ Harare កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ ២០១៨។(S. Mhofu/VOA)
ដោយ: VOA
​គណបក្សប្រឆាំង​នៅ​ប្រទេស​ស៊ីម​បា​វ៉េ​បាន​សម្តែង​ការសង្ស័យ​ខ្លាច គណបក្ស  ZANU-PF ដែល​កាន់អំណាច​នឹងមិន​អនុញ្ញាត​ឲ្យ​មានដំណើរ​ការបោះឆ្នោត​ដោយ​យុត្តិធម៌​និង​ដោយ​សន្តិភាព​ទេ នៅ​ចុងខែ​នេះ​បន្ទាប់ពី​មន្ត្រី គណបក្ស កាន់អំណាច​មិនបាន​ចូលរួម​ក្នុង​បទ​បង្ហាញ​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ​អំពី​វិបត្តិ​សិទ្ធិមនុស្ស កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ គណបក្ស ZANU-PF និយាយថា ខ្លួន​មិនបាន​ទទួល​ព័ត៌មាន​អំពី​កម្មវិធី៍​នេះ​ទេ​។



​លោក Sebastian Mhofu រាយការណ៍​ពី​ទីក្រុង Harare មក​ថា សមាជិក​គណបក្សនយោបាយ​នៅ​ប្រទេស Zimbabwe ជាច្រើន បាន​ចូលរួម​នៅក្នុង​កម្មវិធី​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅពេល​អង្គការ​នេះ​បង្ហាញ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​អំពី សិទ្ធិមនុស្ស​នៅក្នុង​ទីក្រុង Harare ។​

​លោក Muleya Mwananyanda អនុប្រធាន​អង្គការ​លើកលែងទោស​អន្តរជាតិ​នៅ​អាហ្វ្រិក​ខាងត្បូង បាន​និយាយថា​ប្រទេស​ស៊ីម​បា​វ៉េ មានការ​រំលោភ​សិ​ទិ្ធ​មនុស្ស​ជាច្រើន​ឆ្នាំ​មកហើយ ដូចជា​ការបាត់​ខ្លួន​ដោយ​បង្ខំ​។ ក្រុម​សិទ្ធិមនុស្ស​តែងតែ​ចោទប្រកាន់​លោក Robert Mugabe អតីត​ប្រធានាធិបតី​ពីបទ​ធ្វើការ​ចាប់ខ្លួន ធ្វើ​ទារុណកម្ម ចាប់ជំរិត និង​វាយដំ ដើម្បី​រក្សា​ការ​ក្តាប់​អំណាច​របស់លោក​។ លោក Mwananyanda បាន​និយាយថា អំពើ​បែបនេះ​ត្រូវតែ​បញ្ចប់​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com