កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea អស់​១២​លាន​ដុ​លា្ល​រ​ឲ្យ​ទៅ Conte ក្រោយ​ចែកផ្លូវ​គ្នា​
13, Jul 2018 , 3:55 pm        
រូបភាព
Chelsea បានប្រកាស​ចែកផ្លូវ​ជាមួយនឹង​អ្នកចាត់ការ​ទូទៅ Antonio Conte បន្ទាប់ពី​ដឹកនាំ​ក្រុម​នេះ​រយៈពេល​២​រដូវ​កាល ហើយ​ត្រៀម​តែងតាំង លោក Maurizio Sarri ជំនួស​វិញ​។ ក្លិប​រហ្សនាម​តោ​ខៀវ​នឹងត្រូវ​ផ្តល់​សំណង ៩​លាន​ផោន (១២​លាន​ដុល្លារ​) ទៅ​ឲ្យ​អតីត​គ្រូ​ជម្រើសជាតិ​អ៊ីតាលី​ផងដែរ ព្រោះ​នៅជាប់​កិច្ចសន្យា​រហូតដល់​ឆ្នាំ​២០១៩​។



BBC ក៏បាន​ផ្សាយ​ដែរ​ថា ជុំវិញ​ការបញ្ចប់​តំណែង​លោក Conte ក្លិប​នេះ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​អំពី​ស្ថានភាព​របស់​អ្នកចាត់ការ​វ័យ ៤៨ ឆ្នាំ​រូបនេះ បើទោះជា​បាន​ជួយ​ក្រុម​ឈ្នះ​ពាន Premier League នៅ​រដូវ​កាល​ដំបូង និង FA Cup ក្នុង​រដូវ​កាល​បន្ទាប់​ដែល​បញ្ចប់ទៅ​កាលពី​ខែឧសភា​កន្លងទៅ​។ សម្រាប់​រដូវ​កាល​ថ្មី​ដែល​ជិត​ចូល​មកដល់​ខាងមុខនេះ Chelsea មិនមាន​កៅអី​លេង​ក្នុង​ក្របខណ្ឌ​អឺរ៉ុប Champion League ទេ ព្រោះ​ពួកគេ​បាន​លេខ​៥​ប៉ុណ្ណោះ​ក្នុង​តារាង​លី​គ​កំពូល​អង់គ្លេស​រដូវ​កាល​ចាស់ ២០១៧-២០១៨​។​



Chelsea ក៏ត្រូវ​ត្រៀម​ប្រាក់​ប្រហែល​១២​លាន​ដុល្លារ​ដើម្បី​ផ្តល់​ឲ្យ​អតីត​អ្នកចាត់ការ Juventus ផងដែរ​ព្រោះ​នៅជាប់​កិច្ចសន្យា​ជាមួយគ្នា​រយៈពេល​១​ឆ្នាំ​ទៀត​។

 Conte បានមក​ចូល​ជុំរុំ​ហ្វឹកហាត់​ត្រៀម​ប្រកួត​កំដៅ​សាច់ដុំ​មុន​បើក​រដូវ​កាល​នេះ​ជាមួយ Chelsea នៅឡើយ​ទេ ប៉ុន្តែ​លោក Maurizio Sarri ដែលជា​អតីត​អ្នកចាត់ការ​ទូទៅ Napoli រំពឹងថា​នឹង​អាចមក​ជំនួស​តំណែង​នេះ​វិញ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​៕



Tag:
 បាល់ទាត់​
  Chelsea
  Antonio Conte
© រក្សាសិទ្ធិដោយ thmeythmey.com