កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ បែលហ្ស៊ិក និងអង់គ្លេស ប្រជែងគ្នាយកលេខ៣នៅម៉ោង៩យប់នេះ គ្រូបង្វឹកអង់គ្លេស លោក Gareth Southgate (ឆ្វេង) និងគ្រូបង្វឹកបែលហ្ស៊ិកលោក Roberto Martinez។ រូបថត AFP
× ក្រោយរងការខកចិត្តរៀងៗខ្លួននៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បែលហ្ស៊ិក និងអង់គ្លេស ត្រូវតទល់គ្នាដើម្បីប្រជែងយកចំណាត់ថ្នាក់លេខបីនៃពានរង្វាន់ FIFA World Cup 2018 នៅកីឡដ្ឋាន St. Petersburg នាវេលាម៉ោង៩យប់នេះ [ម៉ោងនៅកម្ពុជា]។
នៅក្នុងពូល G ជាមួយគ្នា ហើយត្រូវជួបគ្នាម្តងទៀតក្នុងការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣ ។ បែលហ្ស៊ិក បានឈ្នះទាំងបីប្រកួតនៅក្នុងពូល រួមទាំងជ័យជម្នះ ១-០ លើអង់គ្លេស ដែលស៊ុតបាល់បញ្ចូលទីដោយ Adnan Januzaj។
Thomas Meunier នឹងមានឈ្មោះឡើងវិញ ក្រោយរួចផុតការពិន័យ។ អវត្តមានរបស់គេនាជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយបារាំង បានធ្វើឲ្យបែលហ្ស៊ិករបស់លោក Roberto Martinez មានភាពខ្វះចន្លោះនៅតំបន់ការពារ ជាពិសេសផ្នែកខាងស្តាំ ដែល Nacer Chadli ទទួលបន្ទុកយ៉ាងធ្ងន់ធ្ងរ។
Eden Hazard ខកចិត្តយ៉ាងខ្លាំងដែលមិនអាចទម្លាយសំណាញ់ទីរបស់បារាំង ប៉ុន្តែគនៅតែបន្តប្រឹងប្រែងដើម្បីក្នុងជំនួបដណ្តើមយកលេខ៣នេះ ខណៈ Romelu Lukaku នៅសល់ឱកាសពិសេសមួយទៀត គឺការប្រជែងយកស្បែកមាសជាមួយ Harry Kane។ បច្ចុប្បន្ន Lukaku រកបាន៤គ្រាប់ ខណៈ Kane មាន៦គ្រាប់។
សម្រាប់អង់គ្លេស ពិតណាស់ ក្រៅពីចំណាត់ថ្នាក់លេខ៣ Kane នៅតែបន្តស្រេកឃ្លានរកគ្រាប់បាល់បញ្ចូលទីដើម្បីធានាឲ្យបានស្បែកជើងមាសប្រចាំព្រឹត្តិការណ៍នៅរុស្ស៊ីនេះ។ ក្នុងជំនួបនេះដែរ លោក Gareth Southgate ទំនងជាដាក់ឲ្យ Trent Alexander-Arnold ចូលលេងជំនួស Kieran Trippier ។
សមាសភាពផ្សេងៗរបស់អង់គ្លេសដែលអាចមានវត្តមាននោះ Gary Cahill, Ruben Loftus-Cheek, Fabian Delph និង Jack Butland ជាដើម ខណៈ Harry Maguire និង Jonh Stones ក៏មានឱកាសបន្តភាពលេចធ្លោរបស់ខ្លួនផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com