កីឡាជាតិ
ជាតិ
លីគ៖ បឹងកេតបន្តស្គាល់មិនចាញ់? វេស្ទើន អាស៊ីអឺរ៉ុប អាចស្តារការខកចិត្ត? រ៉ឹង ប៊ុនហៀង ប្រធានក្រុមក្លិបក្រសួងការពារជាតិ ដែលកំពុងលេចធ្លោ។ រូបថត CNCC
× ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគប្រចាំឆ្នាំ២០១៨ បានឈានដល់ការប្រកួតសប្តាហ៍ទី១៤ហើយ ដោយនៅថ្ងៃសៅរ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៨ មានការប្រកួតចំនួន៣គូ ដែលប្រព្រឹត្តទៅនៅទីលានផ្សេងៗគ្នា។ ជំនួបរវាងក្រុមបឹងកេតជាមួយអគ្គស្នងការនគរបាលជាតិ(ប៉ូលិស) នៅពហុកីឡដ្ឋានជាតិ អាចជាជំនួបជក់ចិត្តជាងគេនៅថ្ងៃនេះ។
សូលទីឡូអង្គរ ស្វាគមន៍វេស្ទើនភ្នំពេញ ម៉ោង៣:៣០នាទីរសៀលនៅកីឡដ្ឋានខេត្តសៀមរាប
ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបសូលទីឡូអង្គរស្ថិតនៅលេខ៩ក្នុងតារាងមាន១១ពិន្ទុ។ ក្រោយចាញ់៣ប្រកួតជាប់គ្នាកន្លងមក ពួកគេបានយកឈ្នះអាស៊ីអឺរ៉ុប ១-០ កាលពីសប្តាហ៍មុន។ ពួកគេត្រូវឈ្នះក្នុងជំនួបនេះ ដើម្បីគេចចេញឲ្យឆ្ងាយពីតំបន់គ្រោះថ្នាក់។ ដោយឡែក ក្រុមវេស្ទើនភ្នំពេញស្ថិតនៅបាតតារាងគ្មានពិន្ទុរាប់ ក្រោយពួកគេបរាជ័យទាំង១៣ប្រកួតកន្លងមក។ កាលពីសប្តាហ៍មុនចាញ់ក្រុមកំពូលរតារាងបឹងកេត ៥-១។ នាការប្រកួតជើងទី១ សូលទីឡូអង្គរបានយកឈ្នះ ៤-១។
ក្រសួងការពារជាតិ តទល់ជាមួយអាស៊ីអឺរ៉ុប ម៉ោង៦ល្ងាចនៅកីឡដ្ឋានស្តាតចាស់
ក្រោយចាញ់ក្រុមចំណូលថ្មីវិសាខា ២-០ នាជំនួបសប្តាហ៍ទី៧ ក្រុមក្រសួងពារជាតិទទួលបានជ័យជម្នះ៦ប្រកួតជាប់គ្នាសម្រាប់ជំនួបកន្លងមកនេះ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលកាលពីសប្តាហ៍មុន ពួកគេយកឈ្នះភ្នំពេញក្រោន ៥-១។ ក្រុមប្រើប្រាស់កីឡដ្ឋានស្តាតចាស់ជាមូលដ្ឋានមួយនេះ ស្ថិតនៅលេខ៤ក្នុងតារាងជាមួយ២៧ពិន្ទុ ក្រោយ១៣ប្រកួតឈ្នះ៩ និងចាស់៣។ ដោយឡែក អាស៊ីអឺរ៉ុប ស្ថិតនៅលេខ៧ក្នុងតារាងមាន១៨ពិន្ទុ។ ក្រោយស្មើ ១-១ ជាមួយអគ្គស្នងការនគរបាលជាតិក្នុងសប្តាហ៍ទី៨ ពួកគេបានយកឈ្នះ៤ប្រកួតជាប់គ្នាកន្លងមក តែចាញ់សូលទីអង្គរក្នុងលទ្ធផល ១-០ កាលពីសប្តាហ៍មុន។ កាលពីជំនួបជើងទី១ ក្រសួងការពារជាតិយកឈ្នះអាស៊ីអឺរ៉ុប ២-១។
បឹងកេត ប្រជែងជាមួយប៉ូលិស ម៉ោង៦ល្ងាចនៅពហុកីឡដ្ឋានជាតិ
ការជួបគ្នារវាងក្រុមទាំងពីរ អាចចាត់ទុកជាជំនួបជក់ចិត្តជាងគេនៅថ្ងៃនេះ។ បច្ចុប្បន្នបឹងកេតដែលមានខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា កំពុងជ្រកដំបូលជាមួយ ស្ថិតនៅកំពូលតារាងមាន៣៣ពិន្ទុ។ បឹងកេតជាក្រុមតែមួយគត់ ដែលមិនទាន់ស្គាល់ចាញ់ ក្នុងចំណោម១៣ប្រកួតកន្លងមកនេះ ពួកគេឈ្នះ១០ និងស្មើ៣។ កាលពីសប្តាហ៍មុនពួកគេបានយកឈ្នះវេស្ទើនភ្នំពេញក្នុងលទ្ធផល ៥-១។ ងាកមកមើលពីប៉ូលិសឯណេះវិញ ៥ប្រកួតចុងក្រោយកន្លងមកនេះ ឈ្នះ២ និងចាញ់៣។ កាលពីសប្តាហ៍មុនពួកគេបានចាញ់ព្រះខ័នរាជស្វាយរៀងក្នុងលទ្ធផល ៤-០។ បច្ចុប្បន្នក្រុមនេះស្ថិតនៅលេខ៦ក្នុងតារាងមាន២០ពិន្ទុ។ កាលពីជើងទី១ បឹងកេតយកឈ្នះប៉ូលិសក្នុងលទ្ធផល ៥-១៕
Tag:
បាល់ទាត់
Cambodian League 2018
បឹងកេត
© រក្សាសិទ្ធិដោយ thmeythmey.com