ជាតិ
ពន្ធដារ ប្រកាសពន្យារពេលបង់ពន្ធតែមប្រី៍សារពើពន្ធ ដល់ថ្ងៃទី៣០ ខែកញ្ញា
× អគ្គនាយកដ្ឋានពន្ធដារប្រកាសឲ្យម្ចាស់សហគ្រាស ឬម្ចាស់អាជីវកម្ម ដែលមិនទាន់បានមកប្រកាសបង់ពន្ធតែមប្រី៍សារពើពន្ធសម្រាប់ឆ្នាំ២០១៨ ត្រូវមកបង់ប្រាក់ពន្ធតែមប្រី៍សារពើរពន្ធ មិនឲ្យហួសថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨។ នេះបើតាមការជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារចុះថ្ងៃទី៦ ខែកក្កដា។
អគ្គនាយកពន្ធដារ បានឲ្យដឹងថា ការប្រមូលប្រាក់ពន្ធតែមប្រី៍សារពើពន្ធត្រូវបញ្ចប់ ថ្ងៃទី៣១ ខែមីនា រៀងរាល់ឆ្នាំ។ ប៉ុន្តែក្រោយពិនិត្យឃើញថា ការបង់ប្រាក់ពន្ធតែមប្រី៍សារពើពន្ធរបស់ម្ចាស់សហគ្រាស ឬម្ចាស់អាជីវកម្ម ដោយយឺតយ៉ាវផ្ទុយពីការកំណត់ខាងលើ។ ដូច្នេះអគ្គនាយកដ្ឋានពន្ធដារ បានពន្យារពេលបង់ប្រាក់ពន្ធតែមប្រី៍សារពើពន្ធ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ។
ក្នុងករណីហួសកាលកំណត់ សហគ្រាស ឬម្ចាស់អាជីកម្ម នឹងត្រូវទទួលរងទោសទណ្ឌ ដូចមានចែងក្នុងច្បាប់ស្តីពីសារពើពន្ធ៕
© រក្សាសិទ្ធិដោយ thmeythmey.com