ជាតិ
រូបត្លុក
កុំ​ឲ្យ​សោះ​! យប់​ភ្នាល់​បាល់ ថ្ងៃ​ចាក់​កន្ទុយលេខ ចុង​សប្តាហ៍​ភ្នាល់​ប្រដាល់​!
14, Jul 2018 , 2:25 pm        
រូបភាព
ដោយ:
 ​ល្បែង​តែង​វិនាស​! ល្បែងស៊ីសង ការចាក់​ភ្នាល់ ហាក់ដូចជា​ថ្នាំញៀន​របស់​មនុស្ស​មួយចំនួន​។ រដូវ​កាល​បាល់ទាត់​ពិភពលោក World Cup នេះ គេ​សង្កេតឃើញ​មាន​អ្នកចូលរួម​ភ្នាល់​គ្នា គួរ​ឲ្យ​កត់សម្គាល់​។ ពេលយប់ គេ​នាំគ្នា​ចាក់​ភ្នាល់​បាល់​។ ពេល​ថ្ងៃ គេ​នាំគ្នា​កាត់​យល់សប្តិ​ចាក់​កន្ទុយ​លេខវិញ​។

 
​ចំណែកឯ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ គេ​នាំគ្នា​ចាក់​ភ្នាល់​ប្រដាល់​ថៃ​។ ដូច​ពាក្យចាស់​លោក​ពោលថា ល្បែង​តែង​វិនាស ពុំមាន​ជនណាម្នាក់ អាចធ្វើ​អ្នកមាន​ដោយសារ​ល្បែង​ឡើង​។ អ្នកឈ្នះ​ល្បែង​ក៏​សប្បាយចិត្ត អ្នកចាញ់​ល្បែង ក៏​កើតទុក្ខ​។ 
 
​អ្នក​ងប់​នឹង​ល្បែង ហ៊ាន​ប្រព្រឹត្ត​អំពើ​សព្វបែបយ៉ាង ធ្វើយ៉ាងណា​ឲ្យ​តែ​បាន​លុយ​មកលេង​ល្បែង​។ មាន​ពាក្យស្លោក​មួយ​ឃ្លា​ពោលថា «​ពេល​ឈ្នះល្បែង យកលុយ​ទៅ​ទិញ​របស់ ពេល​ចាញ់ល្បែង​អស់ យក​របស់​លក់​យកលុយ​ទៅលេង​ល្បែង​វិញ​»​។​

© រក្សាសិទ្ធិដោយ thmeythmey.com