ជាតិ
រូបត្លុក
បាក់ឌុបជិតមកដល់ហើយ បេក្ខជនអើយ កុំដើរលេងពេក!
× នៅសល់ពេលជាង១ខែទៀតប៉ុណ្ណោះ បេក្ខជនប្រឡងបាក់ឌុប នឹងត្រូវបញ្ចេញសមត្ថភាពខ្លួន ដែលបានសិក្សាអស់រយៈពេល១២ឆ្នាំមកនេះ។ បេក្ខជនមានឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះដឹងទូទៅ និងបំពេញវិជ្ជា មានចំនួន ១១៧ ,០៦១ នាក់ ក្នុងសម័យប្រឡង ថ្ងៃទី ២០-២១ សីហា ឆ្នាំ ២០១៨ នេះ ។ មណ្ឌលប្រឡងចំនួន១៩៥ មណ្ឌល ចែកចេញជា៤,៧១៦បន្ទប់ នៅរាជធានីខេត្ត ទាំង២៥ ទូទាំងប្រទេស។
ប៉ុន្តែ ទោះជាជិតដល់ថ្ងៃប្រឡងហើយក៏ដោយ ក៏នៅមានបេក្ខជនមួយចំនួនតួច ខិតខំប្រឹងប្រែងរៀនសូត្រទេ។ ពួកគេនៅជិះម៉ូតូដើរលេង ពួកម៉ាក ផឹកស៊ី ចូលខារ៉ាអូខេនៅឡើយ។ ប៉ុន្តែ ក្នុងនោះ ក៏មានយុវជនភាគច្រើន កំពុងប្រឹងប្រែងរៀនសូត្រ ដើម្បីត្រៀមយកជ័យក្នុងថ្ងៃប្រឡងខាងមុខនេះ យ៉ាងយកចិត្តទុកដាក់។
© រក្សាសិទ្ធិដោយ thmeythmey.com