កីឡាជាតិ
ជាតិ
AFF Futsal៖ កម្ពុជា ប្រជែង​ជាមួយ​អូស្ត្រាលី​, មី​យ៉ាន់​ម៉ា និង​ព្រុយ​ណេ​
15, Jul 2018 , 8:00 am        
រូបភាព
ក្រុម ស.ស.យ.ក ស្រុកកំចាយមារ លើកពានជើងឯកហ្វ៊ុតសាលថ្នាក់ជាតិលើកទី១ ក្រោយឈ្នះក្រុមឪម៉ាល់ ១០-៦
ក្រុម ស.ស.យ.ក ស្រុកកំចាយមារ លើកពានជើងឯកហ្វ៊ុតសាលថ្នាក់ជាតិលើកទី១ ក្រោយឈ្នះក្រុមឪម៉ាល់ ១០-៦
ដោយ:
​ក្រុម​កីឡាករ​បាល់ទាត់​ហ្វ៊ុ​ត​សាល សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​កំចាយមារ​(​ស​.​ស​.​យ​.​ក កំចាយមារ​) តំណាង​ឲ្យ​កម្ពុជា​ក្នុងការ​ប្រជែង​ដណ្តើម​ពានរង្វាន់ AFF Futsal Club Championship ប្រចាំឆ្នាំ​២០១៨ នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។ ការប្រកួត​នេះ​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១៥-២១ ខែកក្កដា ឆ្នាំ​២០១៨ ដោយមាន​៨​ប្រទេស​ចូលរួម​។​

 
​កម្ពុជា​ហាក់​មានសង្ឃឹម​តិច​ណាស់​ក្នុងការ​ឈានទៅ​វគ្គ​បន្ត សម្រាប់​ការបង្ហាញ​ខ្លួន​លើកដំបូង​នេះ ព្រោះ​កម្ពុជា ដែល​ស្ថិតនៅក្នុង​ពូ​ល A ត្រូវ​ប្រជែង​ជាមួយ​ជើង​ខ្លាំង East Coast Heat របស់​អូស្ត្រាលី​, MIC មី​យ៉ាន់​ម៉ា និង Arbisyam ប្រ៊ុយណេ​។ ម្យ៉ាងទៀត កម្ពុជា នៅមាន​បទពិសោធ​តិចតួច លើ​វិស័យ​កីឡាបាល់ទាត់​ក្នុង​សាល​នេះ​។ សម្រាប់​ពូ​ល B មាន SKN FC Kebumen របស់​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី​, Bangkok BTS FC ថៃ​, anatech Khanh Hoa វៀតណាម និង Melaka United ម៉ាឡេស៊ី​។ 
 

 
​ក្រុមកីឡា​បាល់ទាត់​ហ្វុ​ត​សាល ស​.​ស​.​យ​.​ក កំចាយមារ ម្ចាស់​ជើងឯក​ពានរង្វាន់​ហ្វ៊ុ​ត​សាល​ថ្នាក់ជាតិ​ឆ្នាំ​២០១៧ បាន​ចាក​ចេញពី​កម្ពុជា​ទៅ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍ AFF Futsal Club Championship 2018 នៅ​ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨៕ 

Tag:
 បាល់ទាត់​
  AFF Futsal
  ស​.​ស​.​យ​.​ក កំចាយមារ
© រក្សាសិទ្ធិដោយ thmeythmey.com