កីឡាអន្តរជាតិ
អន្តរជាតិ
លោក Maurizio Sarri ក្លាយជាគ្រូបង្វឹក Chelsea ជំនួសលោក Antonio Conte
× លោក Maurizio Sarri អាយុ៥៩ឆ្នាំ បានចុះហត្ថលេខារយៈពេល៣ឆ្នាំ ដើម្បីដឹកនាំ Chelsea បន្តពីលោក Antonio Conte មិត្តរួមជាតិអ៊ីតាលីរបស់ខ្លួន។ តោខៀវ បានប្រកាសពីការតែងតាំងនេះ មួយថ្ងៃក្រោយការចែកផ្លូវពីលោក Conte។
លោក Maurizio Sarri ទៅកាន់ទឹកដី Stamford Bridge បន្ទាប់ពីទទួលបានជោគជ័យដ៏គួរឲ្យកត់សម្គាល់នៅក្លិប Napoli នារយៈពេល៣ឆ្នាំកន្លងមក ដោយជួយឲ្យក្លិបនេះ មានកៅអីនៅ Champions League និងនៅឆ្នាំ២០១៧ លោកបានឈ្នះពានគ្រូបង្វឹកឆ្នើមប្រចាំក្របខណ្ឌ Serie A។
លោកត្រូវដឹកនាំ Chelsea បន្តពីលោក Antonio Conte ដែលត្រូវបានបញ្ចប់តំណែងកាលពីថ្ងៃសុក្រ ក្រោយវត្តមាន២ឆ្នាំនៅ Stamford Bridge៕
© រក្សាសិទ្ធិដោយ thmeythmey.com