ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
ទោះ​មិនមាន​លុយ​ហែ​ធំ តែ​បក្ស​សំបុ​ក​ឃ្មុំ​បន្ត​ចុះ​ចែក​ខិត្ត​​បណ្ណ​នៅ​គ្រប់​មូលដ្ឋាន​
14, Jul 2018 , 4:14 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ដើម្បី​ប្រជាធិបតេយ្យ មិនមាន​គម្រោង​ហែ​ក្បួន​ទ្រង់ទ្រាយ​ធំ ដូច​គណបក្ស​ដទៃ​ឡើយ​។ កង្វះ​ថវិកា​គឺជា​មូលហេតុ​ចម្បង​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក ឡាយ ណារិន អគ្គលេខាធិការ​គណបក្ស​។​
 
​ក្បួន​ឃោសនា​ទ្រង់ទ្រាយ​ធំ​របស់​គណបក្ស​សំបុក​ឃ្មុំ​ដើម្បី​ប្រជាធិបតេយ្យ គ្រោង​និង​ធ្វើ​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៦ ខែកក្កដា ដោយមាន​អ្នកចូលរួម​ជាង​១០០​នាក់​ប៉ុណ្ណោះ​។ បើទោះជា​ចំនួន​អ្នកចូលរួម​នេះ​មាន​តិចក្ដី តែ​សម្រាប់​គណបក្ស​ដែលមាន​លេខ​រៀង​ទី​៦ ក្នុង​តារាង​សន្លឹកឆ្នោត​របស់ គ​.​ជ​.​ប​នេះ បានចាត់ទុក​ថា​ជា​ចំនួន​ច្រើន​បំផុត នៃ​ការ​អ្នកចូលរួម​ឃោសនា​របស់​គណបក្ស​ខ្លួន​។ 
 
 
​លោក ឡាយ ណារិន អគ្គលេខាធិការ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ដើម្បី​ប្រជាធិបតេយ្យ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន ThmeyThmey ថា គណបក្ស​មិនមាន​ប្រាក់​គ្រប់គ្រាន់ ដើម្បី​ទាក់ទាញ​អ្នកគាំទ្រ​ឲ្យ​បាន​ច្រើន​ដូច​គេ​។​
 

 
​លោក ឡាយ ណារិន បញ្ជាក់​ដូច្នេះ​ថា​៖ «​ចំនួន​ជាង​១០០​នាក់​នេះ គឺ​វា​ច្រើន​ហើយ​សម្រាប់​គណបក្ស​រប​ស់​យើង តែបើ​ប្រៀបធៀប​ជាមួយ​បក្ស​ដទៃ គឺ​តិច​សម្រាប់​គេ​ទេ​។ នេះ​ក៏​មកពី​យើង​មិនមាន​ប្រាក់ ហើយ​អ្នកចូលរួម​របស់​យើង​ក៏​តិច​»​។​
 

 
​យ៉ាងណា​ម៉ិ​ញ បើទោះជា​មិនមាន​ប្រាក់​គ្រប​គ្រាន់​ក្នុង​ការឃោសនា​ទ្រង់ទ្រាយ​ធំ​ដូច​គេ​ក្ដី តែ​សមាជិក​សមាជិការ​នៃ​គណបក្ស​ដែល​ដឹកនាំ​ដោយ​លោក ម៉ម សូណង់ដូ នេះ បាន​ចុះ​ចែក​ខិត្ត​បណ្ណ​ស្តីពី​សារ​នយោបាយ​ដល់​ពលរដ្ឋ​នៅតាម​មូលដ្ឋាន ទូទាំង​២៥​មណ្ឌល ដែល​ខ្លួន​បាន​ឈរឈ្មោះ​៕


Tag:
 ​គណបក្ស​
 ​បោះឆ្នោត​
 ​ឃោសនា
© រក្សាសិទ្ធិដោយ thmeythmey.com