ជាតិ
វីដេអូ
សុខភាព
បវរកញ្ញាកម្ពុជា៤រូបទៅសួរសុខទុក្ខ អ្នកជំងឺឃ្លង់នៅពេទ្យគៀនឃ្លាំង
× ភ្នំពេញ៖ បវរកញ្ញាកម្ពុជាចំនួន៤រូប បានចុះទៅសួរសុខទុក្ខអ្នកជំងឺឃ្លង់នៅមន្ទីរពេទ្យគៀន ឃ្លាំង កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨។ នាជំនួបសួរសុខទុក្ខនេះ ក្រុមបវកញ្ញាបានដើរបង្ហាញម៉ូតជូនដល់អ្នកជំងឺទស្សនា ផាត់មុខធ្វើសក់ ដល់អ្នកជំងឺស្ត្រី ព្រមទាំងពន្យល់ណែនាំបន្ថែមពីគ្រូពេទ្យជំនាញទាក់ទងការថែទាំអ្នកជំងឺ។
ជាមួយគ្នានេះផងដែរ បវរកញ្ញាទាំង៤រូប បានអំពាវនាវឲ្យពលរដ្ឋទាំងអស់ដែលសង្ស័យថាខ្លួនមានជំងឺហង់សិននេះ សូមប្រញាប់មកព្យាបាលនៅមន្ទីរពេទ្យគៀនឃ្លាំងដោយឥតគិតថ្លៃ។ ជាពិសេសកញ្ញាស្រស់សោភាទាំង៤ បានសូមឲ្យប្រជាពលរដ្ឋកុំមានការរើសអើងអ្នកជំងឺឃ្លង់ ព្រោះថាជំងឺនេះអាចព្យាបាល១០០ភាគរយ។
បវរកញ្ញាទាំង៤រូបនោះរួមមាន កញ្ញា រឿន ណាត ជាអ្នកគ្រងមកុដកញ្ញាឯកកម្ពុជាឆ្នាំ២០១៧, កញ្ញា អែម គុនថង កញ្ញាឯកផែនដីកម្ពុជា ឆ្នាំ២០១៧, កញ្ញា កឹម ស្រីកែវ ជាកញ្ញាឯកកម្ពុជាឆ្នាំ២០១៧ គ្រងដំណែងលេខ៣ និងកញ្ញា ថង ម៉ាឡា កញ្ញាឯកកម្ពុជាវគ្គ១០នាក់។
ដើម្បីជ្រាបកាន់តែច្បាស់ថាបវរកញ្ញាទាំង៤រូបមានសកម្មភាព និងមានការអំពាវនាវអ្វីខ្លះអំពីអ្នកជំងឺឃ្លង់ សូមទស្សនាវីដេអូដែលរៀបចំដោយកញ្ញា ថាន រស្មី អ្នកព័ត៌មាននៃសារព័ត៌មានថ្មីៗដូចតទៅ៖
Tag:
សុខភាព
ជំងឺឃ្លង់
ហង់សិន
ពេទ្យគៀនឃ្លាំង
© រក្សាសិទ្ធិដោយ thmeythmey.com