ប្លែកៗ
អន្តរជាតិ
ប្លែកៗ​! ឆ្មា​ឈ្មោះ DOG ជួយ​ម្ចាស់​លក់​ត្រី កំពុង​ល្បី​ពេញ​បណ្តាញ​សង្គម​នៅ​វៀតណាម​
14, Jul 2018 , 10:30 pm        
រូបភាព
ដោយ: ធីតា
 ​ឆ្មា​មួយ​ក្បាល​នៅ​វៀតណាម​ដែលមាន​ឈ្មោះថា DOG កំពុង​ល្បីល្បាញ​ពី​បណ្តាញ​សង្គម​។ វា​ជាស​ត្វ​គួរ​ឲ្យ​ស្រឡាញ់​ដែល​ចូលចិត្ត​ទៅ​អង្គុយ​លក់​ត្រី​ជាមួយ​ម្ចាស់​របស់ខ្លួន​នៅ​ផ្សារ​ក្នុង​ខេត្ត Hai Phong​។​

 
​ឆ្មា​ឈ្មោល​ឈ្មោះ DOG គឺជា​សត្វ​ចិញ្ចឹម​របស់លោក Le Quoc Phong ដែល​បច្ចុប្បន្ន​វា​មាន​អាយុ​ជាង​៣​ឆ្នាំ​ហើយ​។ ម្ចាស់​វា​អះអាងថា DOG ជា​អំបូរ​ឆ្មា Scottish Fold​។ 
 

 
​ដោយសារ​ម្ចាស់ផ្ទះ​ជា​អ្នកលក់​ត្រី បន្លែ សាច់ នៅ​ផ្សារ​ក្នុង​ខេត្ត Hai Phong ប្រទេស​វៀតណាម DOG ដែល​តែងតែមាន​វត្តមាន​ជានិច្ច​នៅ​ផ្សារ ដោយ​ម្ចាស់​វា​ស្លៀកពាក់​តុបតែង​ឲ្យ​វា​យ៉ាង​ស្អាត​ដូច​ត​ក្កុ​តា Kitty និង​ពេលខ្លះ​ស្លៀកពាក់​បែប​ប្រពៃណី​វៀតណាម​-​ចិន​។​
 


DOG មាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង​នៅ​ផ្សារ Hai Phong ដែល​ទាក់ទាញ​ទាំង​អ្នកលក់​ដូចគ្នា និង​បណ្តា​អ្នកទិញ​។ ពេល​លក់ វា​អង្គុយ​នៅ​យ៉ាង​ស្ងៀម ដែល​មើលទៅ​គួរ​ឲ្យ​ស្រឡាញ់​ខ្លាំងណាស់​៕
 






Tag:
 ប្លែកៗ​
  ឆ្មា
© រក្សាសិទ្ធិដោយ thmeythmey.com