ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន៤បោះទុនវិនិយោគជាង៦លានដុល្លារ បង្កើតរោងចក្រនៅកម្ពុជា
× ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តចុះបញ្ជីជាផ្លូវការ លើគម្រោងវិនិយោគរបស់ក្រុមហ៊ុន៤ ដែលគ្រោងបង្កើតរោងចក្រនៅកម្ពុជា។ ក្រុមហ៊ុនទាំង៤នោះ មានទឹកប្រាក់វិនិយោគសរុបជាង ៦លានដុល្លារអាមេរិក និងព្រមទាំងអាចបង្កើតការងារឲ្យប្រជាជនបានជាង ១.៤០០កន្លែង។
តាមសេចក្តីប្រកាសព័ត៌មានរបស់ CDC ក្រុមហ៊ុនទាំង៤នោះ មានក្រុមហ៊ុន២ មកវិនិយោគនៅខេត្តស្វាយវៀង និងក្រុមហ៊ុន២ទៀត វិនិយោគនៅខេត្តព្រះសីហនុ។
ក្រុមហ៊ុនដែលវិនិយោគនៅខេត្តស្វាយវៀងមាន ក្រុមហ៊ុនHUICAI PACKAGING (CAMBODIA) CO.,LTD និងក្រុមហ៊ុន CAMBO HONGSHENG ELECTRONICS CO.,LTD។
ក្រុមហ៊ុន HUICAI PACKAGING (CAMBODIA) CO.,LTD មានទុនវិនិយោគប្រមាណ ៣,៥៦លានដុល្លារអាមេរិក មានគម្រោងបង្កើតរោងចក្រផលិតថង់ប្លាស្ទិក កេសកាតុង ស្លាកសញ្ញាសម្លៀកបំពាក់ និងបោះពុម្ព នៅតំបន់សេដ្ឋកិច្ចពិសេសសានដុង សាន់សែល ដោយអាចបង្កើតការងារបាន ៤៧៦កន្លែង។ រីឯក្រុមហ៊ុន CAMBO HONGSHENG ELECTRONICS CO.,LTD មានទុន ២,១៤លានដុល្លារអាមេរិក ដែលគ្រោងបង្កើតរោងចក្រផលិតសម្ភារអេឡិចត្រូនិក នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ និងបង្កើតការងារបាន៣២៣កន្លែង។
ដោយឡែក ក្រុមហ៊ុន ROBUSTAHL CO.,LTD គម្រោងបង្កើតរោងចក្រផលិតបំពងទីបដែកអ៊ីណុក នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលមានទុនវិនិយោគ ១លានដុល្លារអាមេរិក និងបង្កើតការងារបាន៥៥២កន្លែង។ ចំណែកក្រុមហ៊ុន UNION GAKKI (CAMBODIA) CO.,LTD មានទុន ៣៧៨.២០០ដុល្លារអាមេរិក ដោយបង្កើតរោងចក្រផលិតព្យ៉ាណូកែច្នៃ នៅតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ និងបង្កើតការងារបាន ៥៥កន្លែង៕
Tag:
សេដ្ឋកិច្ច
រោងចក្រ
CDC
© រក្សាសិទ្ធិដោយ thmeythmey.com