អន្តរជាតិ
បារាំង​រៀបចំ​ពិធីបុណ្យ​ជាតិ ដោយមាន​លោក លី សៀន​ឡុង ជា​ភ្ញៀវកិត្តិយស​
14, Jul 2018 , 6:04 pm        
រូបភាព
ដោយ: ថ្មីៗ
​បារាំង រៀបចំ​ក្បួន​ព្យុះ​ហយា​ត្រា​ដ៏​ធំ​នៅ​ដង​វិថី Champs Elysees ក្រុងប៉ារីស ដើម្បី​ប្រារព្ធ​ថ្ងៃបុណ្យ​ជាតិ​១៤​កក្កដា ឬ Bastille Day​។ ក្នុង​ពិធី​រំលឹក​ដល់​ចលនា​បដិវត្តន៍​ផ្តួលរំលំ​គុក Bastille [​ថ្ងៃទី​១៤ កក្កដា ១៧៨៩] នេះ លោក​ប្រធានាធិបតី អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង មាន​ភ្ញៀវ​ពិសេស​ពីរ​នាក់ គឺ​លោកនាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង និង​រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក Taro Kono​។​

 
​ក្បួន​ព្យុះ​ហយា​ត្រា​យោធា​ដ៏​ធំ​នេះដែរ បង្ហាញ​នូវ​ទស្សនីយភាព​ជាច្រើន ដោយមាន​ការចូលរួម​ពី​មនុស្ស​រាប់ពាន់នាក់ ដោយ​ភាគច្រើន​ជា​អ្នកទេសចរ​។ កងទ័ព​៤២៩០​នាក់ រថយន្ត​២២០​គ្រឿង សេះ​២៥០​ក្បាល យន្តហោះ​ប្រតិកម្ម​ចំនួន​៦៤​គ្រឿង និង​ឧទ្ធម្ភាគចក្រ​៣០​គ្រឿង ចូលរួម​សំដែង​ទស្សនីយភាព​ក្នុង​ព្យុះ​ហយា​ត្រា​។​
 
 
​ជាមួយគ្នា សន្តិសុខ​ត្រូវបាន​រឹតបន្តឹង ដោយសារតែ​មនុស្ស​ជាច្រើន​ត្រៀម​ទស្សនា​ការផ្សាយ​ជំនួប​ផ្តាច់ព្រ័ត្រ FIFA World Cup ដោយ​បារាំង ត្រូវ​ជួប​ក្រូ​អាស៊ី នៅ​ល្ងាច​ថ្ងៃអាទិត្យ​។​


ទស្សនាទិដ្ឋភាពដូចខាងក្រោម៖
​ 


















Tag:
 បុណ្យជាតិបារាំង
© រក្សាសិទ្ធិដោយ thmeythmey.com