ជាតិ
អត្ថបទពាណិជ្ជកម្ម
​កូ​កា​-​កូ​ឡា​កាហ្វេ រសជាតិ​ថ្មី ប្រកបដោយ​ភាព​ច្នៃ​ប្រឌិត​របស់​ក្រុមហ៊ុន​កូកាកូឡា​
15, Jul 2018 , 3:10 pm        
រូបភាព
​កូ​កា​-​កូ​ឡា​កាហ្វេ​ថ្មី គឺជា​ការ​លាយ​បញ្ចូល​គ្នា​យ៉ាង​ល្អ​ឯក និង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នៃ រសជាតិ​ដ៏​ល្បីល្បាញ​របស់ កូ​កា​-​កូ​ឡា ដែល​នាំ​អារម្មណ៍​ស្រស់ស្រាយ​ជាមួយនឹង​កាហ្វេ​ពិត​។ វប្បធម៌​កាហ្វេ កំពុង​តែមាន​ភាព​រីក​ចម្រើន​ជាខ្លាំង​នៅ​ប្រទេស​កម្ពុជា ដោយសារតែ​កាហ្វេ​ជា​ភេសជ្ជៈ​ដែលមាន​ការនិយម​ចូលចិត្ត​ទទួលទាន​ច្រើន​។ នេះ​ជា​លើកទីមួយ​ហើយ​ដែល​ប្រជាជន​កម្ពុជា​អាច​រីករាយ​ជាមួយ​រសជាតិ​ពីរ​យ៉ាង​ដែល​ពួកគាត់​ចូលចិត្ត​លាយ​បញ្ចូល​គ្នា​នៅក្នុង​ភេសជ្ជៈ​តែមួយ​។​
 
​កូ​កា​-​កូ​ឡា​កាហ្វេ ឥឡូវនេះ​មាន​លក់​នៅ​ទូទាំងប្រទេស​កម្ពុជា​ហើយ​។ កម្ពុជា​ជា​ប្រទេស​ទី​បួន​ដែល​ចាប់ផ្ដើម​ដំណើរការ​នូវ​រសជាតិ​លាយ​បញ្ចូល​គ្នា​ថ្មី​នេះ បន្ទាប់ពី​ទទួលបាន​ភាពជោគជ័យ​នៅក្នុង​ប្រទេស​ជប៉ុន​អូស្ត្រាលី និង​វៀតណាម​។​
 


កូ​កា​-​កូ​ឡា​កាហ្វេ​ត្រូវបាន​គេ​រំពឹងទុក​ថា នឹង​ក្លាយជា​ដៃគូ​ប្រចាំ​ប្រជាជន​កម្ពុជា ក្នុងកា​ជួយ​បង្កើន​អារម្មណ៍​ស្រស់ស្រាយ​នៅពេល​ព្រឹក និង​ក្រោយ​ញុំ​អាហារ​ថ្ងៃត្រង់ ព្រមទាំង​ជំរុញ​ស្មារតី​ឲ្យ​កាន់តែ​ប្រសើរ​នៅពេល​សិក្សា ឬ​ការងារ​។​
 
​មិនមាន​ភាព​ខាប់​ដូច​កាហ្វេ​ពេក​ទេ កូ​កា​-​កូ​ឡា​កាហ្វេ កើតចេញពី​ការ​លាយ​ប​ញ្ជូ​ល​គ្នា​ជាមួយ​រសជាតិ​កូ​កា​-​កូ​ឡា​ក្លា​ស៊ី​ក (​ធម្មតា​) ហើយ កូ​កា​-​កូ​ឡា​កាហ្វេ ជា​ភេសជ្ជៈ ដែល​អាច​ទទួលទាន​បាន​គ្រប់ពេល គ្រប់​ទីកន្លែង និង​សម្រាប់​អ្នក​ចង់​បង្កើត​ភាព​ច្នៃប្រឌិត ឬ​ការងារ​ផ្ដោតអារម្មណ៍​របស់​ពួកគេ​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​។​


 
​អ្នកស្រី គង់ កុសល ដែលជា​នាយក​ផ្នែក​ពាណិជ្ជកម្ម​ប្រចាំ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (​កូ​កា​-​កូ​ឡា​) បាន​មានប្រសាសន៍ថា​៖ «​យើង​តែងតែ​ស្វែងរក​វី​ធី​សាស្ត្រ ដើម្បី​នាំយក​ជម្រើស​ផលិតផល​ល្អៗ​ជាច្រើន​ដល់​ប្រជាជន​កម្ពុជា ដោយ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​នឹង​អាចជួយ​បំពេញតម្រូវការ​ជាច្រើន​នៅក្នុង​សកម្មភាព​ដ៏​មមាញឹក​ប្រចាំថ្ងៃ​របស់​ពួកគេ​។ ការបើក​ឲ្យ​ដំណើរការ កូ​កា​-​កូ​ឡា​កាហ្វេ នៅក្នុង​ប្រទេស​កម្ពុជា​បានបង្ហាញ​ពី​ការយល់ដឹង​របស់​យើង​នូវ​អ្វីដែល​អតិថិជន​កំពុង​ស្វែងរក​សម្រាប់​ភេសជ្ជៈ​ផ្ដលនៅ​ភាព​ស្រាស់​ស្រាយ​»​។​
 


កូ​កា​-​កូ​ឡា​កាហ្វេ និង​មាន​លក់​នៅ​ប្រទេស​កម្ពុជា​ដែលមាន​នៅក្នុង​កំប៉ុង​ចំណុះ ៣៣០ មី​លី​លីត្រ​។ វា​មាន​ស្ករ​ទាប​ជាង​កូ​កា​-​កូ​ឡា​ធម្មតា ត្រឹមតែ ៥​ក្រាម ក្នុង​១០០​មី​លី​លីត្រ​ប៉ុណ្ណោះ​។ លើសពីនេះ​ទៀត កូ​កា​កូ​-​ឡា​កាហ្វេ មាន​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើនជាង​១៣ មី​លី​ក្រាម ក្នុង​១០០​មី​លី​លីត្រ​ដើម្បី​ជួយ​បង្កើន​ស្មារតី​អោយ​កាន់តែ​ប្រសើរ​។​
 
​លោក Devid Wigglesworth នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (​កូ​កា​-​កូ​ឡា​) បាន​មាន​ប្រសា​ស​ន៏​៖ «​ក្នុងនាម​ជា​ក្រុមហ៊ុន​ដែល​ផ្តោត​សំខាន់​លើ​អតិថិជន យើង​ចង់​ផ្តល់​ផលិតផល​ថ្មី​ដែល ប្រជា​ជាន​កម្ពុជា​ចូលចិត្ត ដូចដែល​យើង​បាន​នាំយក​ភេសជ្ជៈ​ទឹក​ផ្លែ​ឈឺ MINUE MAID REFRESH កាលពី​ឆ្នាំមុន​។ កូ​កា​-​កូ​ឡា​កាហ្វេ បង្ហាញ​ពី​កា​ប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​ក្នុងការ​ផ្តល់ជូន​នូវ​ផលិតផល​មាន​គុណភាព​ខ្ពស់ ដែល​អាចបំពេញ​តម្រូវកា​រ​រសជាតិ អាហារ​រូប​ត្ថ​ម្ភ និង​ការរស់នៅ​រប​សើ​ប្រជាជន​កម្ពុជា​។ ជាមួយ​ការនាំយក កូ​កា​-​កូ​ឡា​កាហ្វេ បន្ថែម​នេះ ស្តែង​ឲ្យ​ឃើញថា យើង​កំពុង​ស្ថិតក្នុង​ជំហាន​មួយ​ដែល​ខិតជិត​ទៅ​និង​ការសម្រេច​ចក្ខុវិស័យ​រយៈពេល​ប​វែង​របស់​យើង​ដើម្បី​ក្លាយខ្លួនជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​នាំមុខគេ​លើ​គ្រប់​ប្រភេទ​ភេសជ្ជៈ​គ្មាន​ជាតិ​ស្រវឹង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​»៕

(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Champage
© រក្សាសិទ្ធិដោយ thmeythmey.com