កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធានាធិបតីបារាំង និងក្រូអាស៊ី នឹងទៅគាំទ្រក្រុមរៀងៗខ្លួននៅវគ្គផ្តាច់ព្រ័ត្រ World Cup
× ប្រធានាធិបតីបារាំង លោក Emmanuel Macron និងប្រធានាធិបតីក្រូអាស៊ី លោកស្រី Kolinda Grabar-Kitarovic នឹងចូលរួមទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ FIFA World Cup 2018 រវាងបារាំង និងក្រូអាស៊ី នាវេលាម៉ោង១០យប់ [ម៉ោងនៅកម្ពុជា] ថ្ងៃអាទិត្យនេះ នៅកីឡដ្ឋាន Luzhniki។
ប្រភពពីវិមានក្រេមឡាំង បានឲ្យដឹងថា លោកប្រធានាធិបតី Vladimir Putin ក្នុងនាមជាម្ចាស់ផ្ទះ នឹងមានវត្តមានផងដែរនាជំនួបវគ្គផ្តាច់ព្រ័ត្រ។ ក្រៅពីលោក ម៉ាក្រុង និងលោកស្រី កូលីនដា ព្រះអង្គម្ចាស់ Sheikh Tamim bin Hamad al-Thani នៃប្រទេសកាតា ក៏នឹងមានព្រះវត្តមានផងដែរ ដោយប្រទេសរបស់ព្រះអង្គនឹងក្លាយជាម្ចាស់ផ្ទះនៅឆ្នាំ២០២២ ។
តាមទីភ្នាក់ងារព័ត៌មាន TASS របស់រុស្ស៊ី លោក ពូទីន ក៏បានអញ្ជើញមេដឹកនាំផ្សេងទៀតឲ្យចូលរួមទស្សនាផងដែរ ក្នុងនោះមានដូចជាមេដឹកនាំប៉ាឡេស្ទីន ហ្គាបុង ស៊ូដង់ ម៉ុលដូវ៉ា ហុងគ្រី ជាដើម ក្នុងនោះក៏មានលោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ផងដែរ។
សារព័ត៌មានបារាំង បានបញ្ជាក់ពីវត្តមានរបស់អតីតលោកប្រធានាធិបតី នីកូឡា សាកូហ្ស៊ី នៅជំនួបវគ្គផ្តាច់ព្រ័ត្រយប់នេះ រីឯភ្ញៀវសំខាន់ៗផ្សេងទៀតរួមមាន Usain Bolt និង Mick Jagger ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com