ស្មាតហ្វូន Asus Gaming ពីរម៉ូឌែលសម្ពោធជាផ្លូវការ ធានាថាមិនចាញ់ស្មាតហ្វូនតម្លៃរាប់ពាន់ដុល្លារនោះទេ
16, Jul 2018 , 11:57 am
រូបភាព
×
ដោយ:
ភ្នំពេញ៖ ក្រុមហ៊ុន Asus បានសម្ពោធជាការផ្លូវការ ស្មាតហ្វូន Gaming ពីរម៉ូឌែល គឺ Asus Zenfone 5 និង Asus Zenfone Max Pro M1 ដែលមានសមត្ថភាពល្អខ្លាំង ឯតម្លៃវិញក៏ធូរថ្លៃ។ ស្មាតហ្វូន Gaming ពីរម៉ូឌែល មានកម្លាំងថ្មខ្លាំង ហើយគុណភាពកាមេរ៉ាវិញ ធានាថាមិនចាញ់ស្មាតហ្វូនតម្លៃរាប់ពាន់ដុល្លារទេ។
ក្នុងកម្មវិធីសម្ពោធជាផ្លូវការកាលពីពេលថ្មីៗនេះ នៅសណ្ឋាគារសាន់វ៉េ លោក លីម ហុង នាយកប្រតិបត្តិក្រុមហ៊ុន VIT ឲ្យថ្លែងថា ទោះបានជាស្មាតហ្វូន Asus ទើបតែចូលទីផ្សារកម្ពុជា បានមួយរយៈពេលខ្លីក៏ដោយ ប៉ុន្តែលោកសង្កេតឃើញថា អតិថិជនបានទទួលស្គាល់លើគុណភាព តម្លៃ និងសេវាកម្ម របស់ Asus ។
ចំណែកលោក Peter Chang នាយករងក្រុមហ៊ុន Asus ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច លើកឡើងថា ស្មាតហ្វូន Asus Zenfone 5 និង Asus Zenfone Max Pro M1 ចាប់ផ្តើមលក់លើទីផ្សារកម្ពុជាហើយ។ ចំណែកស្មាតហ្វូន Asus Zenfone 5Z នឹងមកដល់កម្ពុជានាពេលឆាប់ៗនេះ ។
ចំណែក Asus Zenfone 5 ត្រូវបានដាក់លក់ក្នុងតម្លៃ ៣៤៩ ដុល្លារ បំពាក់ដោយតួម៉ាស៊ីនជំនាន់ចុងក្រោយ Snapdragon 636 រ៉េម ៤ ជីហ្កាបៃ អង្គចងចាំ ៦៤ ជីហ្កាបៃ។ អ្វីដែលពិសេសនោះគឺ Asus Zenfone 5 នាំមកនូវមុខងារ AI សំខាន់ៗដូចជា Selfie Camera, Photo Learning, AI Charging និង AI Ringtone ជាដើម។
AI Camera AI និង Photo Learning ជាមុខងារពិសេសមួយ ដែលស្មាតហ្វូននេះ អាចរៀនសូត្រពីទម្លាប់ថតរូបរបស់អ្នក ព្រមទាំងមានមុខងារច្រើន ជួយឲ្យអ្នកថតរូបបានស្អាត ទៅតាមស្ថានភាពខុសៗគ្នា។ ទោះបីអ្នកមិនចេះប្រើកាមេរ៉ាក៏ដោយ មុខងារនេះ នឹងជួយឲ្យអ្នកថតរូបស្អាតដូចអ្នកជំនាញ។