កំណាព្យ
ពីនេះ ពីនោះ
×
បទ ពាក្យ៧
-មេក្រុងគ្រងរងទាំងមុខក្រោយ មេមិនបណ្តោយឲ្យកូនខ្វល់
មេជួយជំរុញផ្តល់យោបល់ មេចិត្តរចល់ឃើញកូនខ្វះ។
-មេពាំងកូនចៅគ្រប់វេលា មេចេញការពារពេលគេប៉ះ
មេចាំសម្របនិងផ្សាផ្សះ មេមើលឃើញច្បាស់ក្រុមការងារ។
-មេមិនលម្អៀងទៀងត្រង់ជាក់ មេមិនឲ្យម្នាក់នៅកំព្រា
មេរាប់អានស្មើកូនគ្រប់គ្នា មេមិត្តថែមជាដូចបងប្អូន។
-មេមិនលួចខ្សឹបពីក្រោយខ្នង មេមិនដែលប៉ងកម្ចាត់កូន
មេកាច់ចង្កូតថែមនាំក្បូន មេខ្លាំងព្រោះកូនគាំពារពិត។
-មេមិនលែងដៃពេលកូនខ្សោយ មេមិនបណ្តោយឲ្យអមិត្ត
មេឃ្លាំរក្សាឆ្ងាយដូចជិត មេនេះហៅពិតមេដឹកនាំ។
-មេតូចដូចធំសុទ្ធជាមេ មេគិតគ្នាន់គ្នេរិះរេទ្រាំ
មេយុត្តិធម៌មេខ្លាំងមាំ មេខ្លាំងដឹកនាំកូនខ្លាំងដែរ។
-មេមានអំណាចមិនប្រើខុស មេខ្សោយហ៊ានចុះនិងហ៊ានកែ
មេស្តាប់យោបល់កូនចៅដែរ មេមិនយល់ខ្សែទោះតូចធំ។
-មេគោរពច្បាប់មុនអ្នកតូច មេកូនចៅខូចហៅអប់រំ
មេក្រុមសង្កាត់ដូចភូមិឃុំ មេធំឡើងខ្ពស់ព្រោះអ្នកក្រោម៕
© រក្សាសិទ្ធិដោយ thmeythmey.com