ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ផាក កាហ្វេ បើកសម្ពោធសាខាទី១៤ នៅទល់មុខអគារភ្នំពេញសិនធើរ
17, Jul 2018 ,
3:36 pm
រូបភាព
×
ដោយ:
ជី ដាណា
កាលពីថ្ងៃទី១៦ ខែកក្កដា ក្រុមហ៊ុនផាក កាហ្វេ ហ្វ៊ូដ អេន បេវើរីច បានសម្ពោធសាខាទី១៤ របស់ខ្លួន ស្ថិតនៅទល់មុខអគារភ្នំពេញសិនធើរ។ ការសម្ពោធសាខាថ្មីមួយនេះ ស្តែងឲ្យឃើញថា ផាកកាហ្វេ មានគោលដៅក្នុងការពង្រីកខ្លួន ឲ្យក្លាយជាភោជនីយដ្ឋានលំដាប់ថ្នាក់លេខ១ ក្នុងប្រទេសកម្ពុជា តាមរយៈការអភិវឌ្ឍន៍ណភាពម្ហូបអាហារ គុណភាពសេវាកម្ម គុណភាពអនាម័យនិងការរចនាភោជនីយដ្ឋានឲ្យកាន់តែទំនើប។ ផាក ការហ្វេ នឹងពង្រីកសាខាបន្ថែម ឲ្យបាន៦០សាខា ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តធំៗ នៅឆ្នាំ២០២២ខាងមុខ ហើយរំពឹងថានឹងបង្កើតការងារបន្ថែម សម្រាប់ប្រជាជនកម្ពុជា ប្រមាណជាង ១៣៥០នាក់ ដែលក្នុងពេល បច្ចុប្បន្នមានប្រមាណ៤៥០នាក់។
ផាកកាហ្វេ បានចាប់បដិសន្ធិឡើងនៅឆ្នាំ២០០៤ តែមួយសាខាប៉ុណ្ណោះ ដោយស្ថាបនិកវ័យ ក្មេងជាយុវជនខ្មែរបួនរូប ក្រោយពីលោកបានត្រឡប់មកពីដំណើរទស្សនកិច្ច នៅក្រៅប្រទេស។ ដោយមើលឃើញពីឱកាស និងតម្រូវការរបស់ប្រជាជនកម្ពុជា ទៅលើភោជនីយដ្ឋាន ដែល មានបរិយាកាស ផាសុកភាព ម្ហូបឆ្ងាញ់ គ្មានជាតិប៊ីចេង និងសេវាកម្មទំនើប ទើបលោកសម្រេចបង្កើតភោជនីយដ្ឋានមួយនេះ ដែលមានឈ្មោះថា ភោជនីយដ្ឋាន ផាក កាហ្វេ មានទីតាំងនៅមុខមជ្ឈមណ្ឌលកម្សាន្ត ផាកវ៉េ។
ដោយសារមានការគាំទ្រពីសំណាក់អតិថិជនលើសេវាកម្ម អាហារ កាហ្វេ ភេសជ្ជៈ របស់ផាកកាហ្វេ កាន់តែច្រើនឡើង ទើបធ្វើឲ្យផាកកាហ្វេ មានការខិតខំអភិវឌ្ឍន៍ខ្លួន និងធនធានមនុស្សប្រកបដោយប្រសិទ្ធភាព។ តាមរយៈការអភិវឌ្ឍន៍នេះ បានធ្វើឲ្យផាកកាហ្វេ ប្រែខ្លួនពីអាជីវកម្មបែបគ្រួសារ មកជាអាជីវកម្មស្តង់ដារ និងមានសាខារហូតដល់១៥ គិតត្រឹមខែកក្កដាឆ្នាំ២០១៨នេះ។ គួរបញ្ជក់ថា ក្នុងមួយឆ្នាំផាកកាហ្វេ បានទទួលអតិថិជនប្រមាណជាង១.៥ លាននាក់។
កាលឆ្នាំ២០១៧កន្លងមក ក្រុមហ៊ុនផាកកាហ្វេ បានចាប់ផ្តើមលក់សិទ្ធិអាជីវកម្មដំបូង នៅក្នុង ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយបានរំពឹងទុកថា នឹងពង្រីកសិទ្ធិអាជីវកម្មនេះ រហូតដល់១០សាខា នៅចុងឆ្នាំ២០១៨ នេះ ។
លោកហេង សេងលី អគ្គនាយគ្រប់គ្រងក្រុមហ៊ុនផាកកាហ្វេ បានបញ្ជាក់ថា ក្រុមហ៊ុនបានផ្តល់សិទ្ធិអាជីវកម្មចំនួន៨ហើយ ដោយខ្លះបានបើកដំណើរការ ហើយខ្លះទៀត កំពុងសាងសង់ និងខ្លះទៀតកំពុងគូរប្លង់។ ក្នុងពេលនេះដែរ ក្រុមហ៊ុនក៏កំពុងសិក្សាមើល លើទីតាំងមួយចំនួនទាំងក្នុងទីក្រុងភ្នំពេញ ក៏ដូចនៅបណ្តាខេត្តធំៗផងដែរ។ បន្ទាប់ពីលក់សិទិ្ធអាជីវកម្ម លោកបានបន្ថែមទៀតថា កាលពី ខែមិថុនាកន្លងទៅនេះ ក្រុមហ៊ុនបានបើកឲ្យដំណើរការ២សាខា គឺសាខាអ៊ីអន ម៉លសែនសុខ និងសាខាផាកាហ្វេ នៅខេត្តកំពង់ចាម ហើយក៏មាននៅតាមខេត្តផ្សេងៗទៀតក្នុងពេលឆាប់ៗនេះ៕
( អត្ថបទពាណិជ្ជកម្ម )
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
12 ម៉ោង
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
2 ថ្ងៃ
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម