ពីនេះ ពីនោះ
«កាតាប» ជាពាក្យកម្ចីពីបរទេស ចំណែក «កាបូប» ជាពាក្យខ្មែរ
× ពាក្យកម្ចីពីបរទេស ហៅថា«កាតាប» ជារបស់សម្រាប់ដាក់សម្ភារ ដូចជាសៀវភៅ កុំព្យូទ័រ ជាដើម។ ចំណែក «កាបូប» ជាពាក្យខ្មែរ របស់ដែលធ្វើពីស្បែកសត្វ សម្រាប់ដាក់ប្រាក់។ កាបូបមានច្រើនប្រភេទ គឺកាបូបសម្រាប់មនុស្សប្រុស និងមនុស្សស្រី។ កាបូបយួរ កាបូបកាន់ដៃ កាបូបស្ពាយ។ល។
ឥឡូវពាក្យថា «កាតាប» និង«កាបូប» ជាពាក្យពេញនិយមរបស់មនុស្សទូទៅ ដែលចូលចិត្តប្រើ «កាតាប ឬកាបូប» ដែលមានម៉ាកល្បីៗ និងមានគុណភាព។
នៅមានពាក្យជាច្រើនទៀតដែលសុទ្ធសឹងជាពាក្យកម្ចីពីបទេស ដែលខ្មែរយកប្រើ និងចាត់ទុកពាក្យនោះជាពាក្យរបស់ខ្លួនទៅហើយ។ ពាក្យទាំងនោះមានដូចជា កម្ម៉ង់,ភាស៊ី, លុយ, កុំមីស្សុង,តុងទីន, សៀវភៅ, សេង, ហេង,ស៊យ, សាំ, យ៉ាប់។ល៕
© រក្សាសិទ្ធិដោយ thmeythmey.com