ជាតិ
ភ្លៀងនឹងបន្តធា្លក់នៅតាមបណ្តារាជធានី-ខេត្តរហូតដល់ថ្ងៃទី២៤ ខែកក្កដា
× ភ្នំពេញ៖ នៅតាមបណ្តាលខេត្តមួយចំនួន នឹងមានភ្លៀងធា្លក់ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៤ ខែកក្កដាដោយសារតែទទួលរងដោយខ្យល់មូសុងនិរតីខ្លាំង និងដោយសារប្រព័ន្ធសម្ពាធទាបបានអូសបន្លាយលើអាងទន្លេមេគង្គ ក្នុងប្រទេសថៃ និងប្រទេសឡាវ។
ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា បាតុភូតនេះ នឹងធ្វើឲ្យមានភ្លៀងធ្លាក់រាយប៉ាយ នៅតាមបណ្តាខេត្តដែលនៅជាប់សមុទ្រមួយចំនួន រយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែកក្កដា។ ចំណែករាជធានីភ្នំពេញ និងបណ្តាលខេត្តដទៃទៀត នឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតបរិមាណតិច។
ចំពោះខេត្តដែលនៅជាប់សមុទ្រ ដូចជា ខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងមានភ្លៀងធ្លាក់ជាច្រើនដែលគ្របដណ្តប់ពេញមួយសប្តាហ៍។ រីឯផ្ទៃសមុទ្រមានខ្យល់បក់បោកខ្លាំង រួមជាមួយទឹករលកខ្ពស់ផងដែរ។ ហេតុដូច្នេះ ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗកើតឡើងដោយយថាហេតុ៕
© រក្សាសិទ្ធិដោយ thmeythmey.com