ជាតិ
មហាផ្ទៃ ផ្តល់​ទោចក្រយានយន្ត​១៦៤៦​គ្រឿង​ជូន​ដល់​ប៉ុស្តិ៍នគរបាល​ទូទាំងប្រទេស​
18, Jul 2018 , 10:42 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានប្រគល់​ទោចក្រយានយន្ត​១៦៤៦​គ្រឿង​ដល់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទូទាំងប្រទេស ក្នុង​ពិធី​ផ្លូវការ​មួយ នា​ព្រឹក​ថ្ងៃ​ពុធ ទី​១៨ ខែកក្កដា នៅ​បរិវេណ​ក្រសួងមហាផ្ទៃ​។​



«​ការផ្តល់​ទោចក្រយានយន្ត​នេះ យើង​ចង់​លើកទឹកចិត្ត​ដល់​ប៉ុ​សិ៍្ត​នគរបាលជាតិ ដែល​បាន​យកចិត្តទុកដាក់​ក្នុងការ​គ្រប់គ្រង​សណ្តាប់ធ្នាប់​ជាតិ និង​ដើម្បី​ពង្រឹងសមត្ថភាព​ឲ្យ​រឹងមាំ​បន្ថែមទៀត ក្នុងការ​រក្សា​សុវត្ថិភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ ជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​»​។ នេះ​ជា​ប្រសាសន៍​របស់​សម្តេច ស ខេង ដែល​ថ្លែង​ទៅកាន់​ថ្នាក់ដឹកនាំ​នគរបាល​ទូទាំងប្រទេស​។​



​នេះ​ជា​លើក​ទី​៤ ហើយ​ដែល ក្រសួងមហាផ្ទៃ បានប្រគល់​ទោចក្រយានយន្ត​ជូន​ប៉ុ​សិ៍្ត​នគរបាល​រដ្ឋបាល​ទូទាំងប្រទេស មាន​ប៉ុ​សិ៍្ត​នគរបាល​ទូទាំងប្រទេស​ចំនួន ១,៦៤៦ ប៉ុ​សិ៍្ត ដែល​ស្មើនឹង​ចំនួន​ឃុំ​-​សង្កាត់​។ បន្ថែម​ពីលើ​នេះ ប៉ុស្តិ៍នគរបាល​នីមួយៗ ត្រូវ​ទទួលបាន​ការឧបត្ថម្ភ​ប្រេងសាំង​១២០​លីត្រ និង​ប្រាក់​១​លាន​២​សែន​រៀល​ទៀត​ក្នុង​១​ត្រីមាស​៕




 

Tag:
 សម្តេច ស ខេង​
 ​ទោចក្រយានយន្ត​
 ​នគរបាលជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com