ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
វគ្គខ្លីស្តីពី«វិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ និងវាយតម្លៃអចលនវត្ថុ» នឹងជួយឲ្យអ្នកក្លាយជាភ្នាក់ងារអចលនវត្ថុស្របច្បាប់
18, Jul 2018 ,
3:26 pm
រូបភាព
×
ដោយ:
កាលពីថ្មីៗនេះ សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយសមាគមអ្នកវាយតម្លៃអចលនទ្រព្យ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលាមួយ ផ្សព្វផ្សាយពីកម្មវិធីបណ្តុះបណ្តាលជំនាញ «វិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ និងវិជ្ជាជីវៈវាយតម្លៃអចលនវត្ថុ» ដល់សិស្ស និស្សិត ភ្នាក់ងារ វិនិយោគិន និងសាធារណជនទូទៅ។ សិក្ខាសាលានេះ ធ្វើឡើងដើម្បី ឱ្យជ្រាបកាន់តែច្បាស់ថែមទៀត បន្ទាប់ពីបានទទួលស្គាល់កម្មវិធីបណ្តុះបណ្តាលលើជំនាញ «វិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ និងវិជ្ជាជីវៈវាយតម្លៃអចលនវត្ថុ»នេះ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលធ្វើឡើងកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០១៨។
សិស្ស-និស្សិត ភ្នាក់ងារវិនិយោគិន និងសាធារណជនទូទៅ ដែលមានចំណាប់អារម្មណ៍ ចង់សិក្សាស្វែងយល់អំពីវិស័យអចលនវត្ថុ ពិសេសចង់ក្លាយជាភ្នាក់ងារអចលនវត្ថុស្របច្បាប់ នៅកម្ពុជា អាចដាក់ពាក្យចូលរៀន នៅសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានអាសយដ្ឋាន អគារលេខ ៦៨ ផ្លូវ៥២៨ កែងនិងផ្លូវ ២១៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោក ជួន រតនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថាកម្មវិធីបណ្តុះបណ្តាលរយៈពេលខ្លីនេះ នឹងផ្តល់ជាចំណេះដឹង បទពិសោធន៍ និងប្រយោជន៍ជាច្រើនដល់សិក្ខាកាមដូចជា៖
- ក្លាយជាភ្នាក់ងារអចលនវត្ថុ ទទួលស្គាល់ដោយក្រសួងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុស្របច្បាប់។
- បានយល់ដឹងពីវិធីសាស្ត្រលក់ និងការធ្វើទីផ្សាររបស់ភ្នាក់ងារអចលនវត្ថុ
- ការវិភាគ និងការព្យាករណ៍នៃទីផ្សារអលនទ្រព្យ
- លក្ខខណ្ឌ និងនីតិវិធី ស្នើសុំអាជ្ញាបណ្ណអាជីវកម្ម
- កាតព្វកិច្ច និងក្រមសីលធម៌ភ្នាក់ងារ
- ប្រភេទ ទម្រង់កម្មសិទ្ធិ សិទ្ធិប្រត្យក្សប្រើប្រាស់ និងអាស្រ័យផល និងប្រាតិភោគប្រក្សត្រលើអចលនវត្ថុ
- មូលដ្ឋានគ្រឹះច្បាប់កិច្ចសន្យា និងការអនុវត្តកិច្ចសន្យា (សិទ្ធិ និងកាតព្វកិច្ចគូភាគី)
- ការអនុវត្តពន្ធពាក់ព័ន្ធនិងអចលនទ្រព្យ
នីតិវិធីកត់ត្រា កិច្ចបញ្ជិកាគណនេយ្យពាក់ព័ន្ធជាដើម។
លោក ជួន រតនៈ ក៏បានបញ្ជាក់បន្ថែមទៀតដែរថា កម្មវិធីបណ្តុះបណ្តាលនេះ នឹងត្រូវសិក្សារយៈពេល ៧៥ម៉ោង មាន ៦មុខវិជ្ជា រួមមាន៖១. ក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិក្នុងការគ្រប់គ្រងភ្នាក់ងារអចលនវត្ថុ។ ២. មូលដ្ឋានគ្រឹះអចលនវត្ថុតាមច្បាប់ភូមិបាល និងក្រមរដ្ឋប្បវេណី។ ទី៣.មូលដ្ឋានគ្រឹះកិច្ចសន្យា។ ទី៤. ពន្ធពាក់ព័ន្ធអចលនវត្ថុ។ ទី៥.មូលដ្ឋានគ្រឹះគណនេយ្យនិង ទី៦.មូលដ្ឋានគ្រឹះទីផ្សារ សម្រាប់ភ្នាក់ងារអចលនវត្ថុ។
បន្ថែមពីនេះ សិក្ខាកាម ត្រូវបានអនុញ្ញាតឱ្យចូលរួមទស្សនកិច្ចសិក្សា ដើម្បីផ្សារភ្ជាប់ទ្រឹះស្តីទៅនឹងការអនុវត្តជាក់ស្តែង ដែលកម្មវិធីនេះ រៀបចំដោយសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការសម្របសម្រួល ពីសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាផ្ទាល់ទៀតផង។
លោក គីម ហ៊ាង ប្រធានសមាគម មានជំនឿយ៉ាងមុតមាំថា តាមរយៈកម្មវិធីបណ្តុះបណ្តាលដែលទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនេះ នឹងផលិតធនធានមនុស្ស ដែលមានជំនាញវិជ្ជាជីវៈពិតប្រាកដ មានសមត្ថភាព និងក្រមសីលធម៌ខ្ពស់។ ពួកគាត់នឹងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការជំរុញវិស័យអលចនវត្ថុនៅកម្ពុជាកាន់តែរីកចម្រើន និយាយដោយឡែក និងនិយាយជារួម ពួកគេនឹងនាំមកនូវកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការទាក់ទាញវិនិយោគ លើវិស័យនេះកាន់តែច្រើន។ នេះបើតាម លោក គីម ហ៊ាង។
តម្លៃសិក្សា វគ្គបណ្តុះបណ្តាលខ្លីនេះ គឺត្រឹមតែ ២៦០ដុល្លារប៉ុណ្ណោះ ក្នុង១នាក់។ អ្វីដែលពិសេស សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាអ្នករៀបចំកម្មវិធីបណ្តុះបណ្តាលនេះ កំណត់ចំនួនសិក្ខាកាមចូលរៀន ក្នុង ១ថ្នាក់ ត្រឹមតែ៣៥នាក់ ប៉ុណ្ណោះ។
កាលបរិច្ឆេទចូលរៀន គឺនៅថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៨ សម្រាប់វេនសិក្សាថ្ងៃ ចន្ទ-សុក្រ និង ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ សម្រាប់វេនសិក្សាចុងសប្តាហ៍។
ម្យ៉ាងវិញទៀត ក្រោយបំពេញគ្រប់លក្ខខណ្ឌតម្រូវរបស់សាកលវិទ្យាល័យ សិក្ខាកាមនឹងត្រូវអនុញ្ញាតិឱ្យប្រឡងបញ្ចប់ការសិក្សា។ តាមរយៈការប្រឡងនេះ សិក្ខាកាមនឹងទទួលបានលិខិតបញ្ជាក់ការសិក្សា ចេញរួមគ្នាដោយសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។ បន្ថែមលើនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចេញវិញ្ញាបនបត្រវិជ្ជាជីវៈភ្នាក់ងារអលចនវត្ថុ ដែលបញ្ជាក់ពីភាពស្របច្បាប់ ក្នុងការប្រកបរបរជាភ្នាក់ងារអចលនវត្ថុនៅកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទូរស័ព្ទលេខ ០២៣ ៨៨២ ៦១០, ០៨៧ ៨០៣ ១៦៨៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
5 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
1 សប្តាហ៍
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
3 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
5 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម