ជាតិ
ផ្ទះជាង៣០០ខ្នងនៅខេត្តកោះកុងត្រូវបានជន់លិច លោកស្រីអភិបាលខេត្តកោះកុង មិថុនា ភូថង ចុះពិនិត្យស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខពលរដ្ឋ ដែលបានជម្លៀស ទៅកាន់ទីទួលសុវត្ថិភាព។ រូបថត ហ្វេសប៊ុក
× កោះកុង៖ ភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃជាប់ៗគ្នា បណ្តាលឲ្យមានទឹកជន់លិចផ្ទះប្រជាពលរដ្ឋ៣៥៦ខ្នង និងលិចដំណាំស្រូវមួយចំនួន ក្នុងស្រុក៣នៅខេត្តកោះកុង។ នេះបើតាមរបាយការណ៍គិតត្រឹមថ្ងៃទី១៨ ខែកក្កដា។
ស្រុក៣ នៅខេត្តកោះកុង ដែលបានជន់លិចដោយសារទឹកភ្លៀងនោះ រួមមាន ស្រុកថ្មបាំងលិច ឃុំជីផាត មាន៣ភូមិ ដែលមានផ្ទះប្រជាពលរដ្ឋ ៣២១ខ្នង សាលារៀន១ខ្នង និងដំណាំស្រូវ ៦៨ហិកតា ត្រូវបានជន់លិច។ ស្រុកស្រែអំបិល ឃុំដងពែង បានលិចផ្ទះ៣៥ខ្នង និងស្រុកកោះកុង ឃុំតាតៃក្រោម និងឃុំត្រពាំងរូង ជំនន់ទឹកភ្លៀងបានជន់លិចផ្ទះប្រជាពលរដ្ឋ និងផលដំណាំមួយចំនួន។
ដើម្បីដោះស្រោយនឹងគ្រោះថ្នាក់ដោយសារទឹកជំនន់នេះ លោកស្រី មិថុនា ភូផង អភិបាលខេត្តកោះកុង បានដឹកនាំកម្លាំង និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋ និងសត្វពាហនៈ ដែលរងគ្រោះទៅកាន់ទីទួលសុវត្ថិភាព។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)៕
Tag:
ទឹកជំនន់
ភ្លៀង
ស្រូវ
គ្រោះមហន្តរាយ
© រក្សាសិទ្ធិដោយ thmeythmey.com