ជាតិ
សេដ្ឋកិច្ច
NBC ព្រមានដកអាជ្ញាបណ្ណពីគ្រឹះស្ថានហិរញ្ញវត្ថុដែលយកអត្តសញ្ញាណប័ណ្ណពីពលរដ្ឋដែលមកខ្ចីប្រាក់
× ធនាគារជាតិនៃកម្ពុជា(NBC) បានព្រមានពិន័យយ៉ាងធ្ងន់ធ្ងរ ឈានដល់ការដកអាជ្ញាបណ្ណអាជីវកម្ម ចំពោះគ្រឹះស្ថានហិរញ្ញវត្ថុណា ដែលបន្ដយកអត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ពីប្រជាពលរដ្ឋដែលមកខ្ចីប្រាក់។ ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីមានសកម្មភាព និងមិនយកចិត្តទុកដាក់ អនុវត្តន៍របស់គ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួន តាមសេចក្តីប្រកាសព័ត៌មានរបស់ NBC កាលពីខែមីនា ឆ្នាំ២០១៦មក។
ជាមួយគ្នានេះធនាគារជាតិនៃកម្ពុជា ក៏បានស្នើដល់សាធារណជន ប្រុងប្រយ័ត្ន និងចៀសវាងការប្រើប្រាស់ អត្តសញ្ញាបណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ សម្រាប់ការធានាលើការខ្ចីឥណទាននានា៕
Tag:
គ្រឹះស្ថានហិរញ្ញវត្ថុ
NBC
អត្តសញ្ញាណប័ណ្ណ
© រក្សាសិទ្ធិដោយ thmeythmey.com