ជាតិ
​ស្រែ​ប្រមាណ​៦០០​ហិច​តា​នៅ​កំពង់ស្ពឺ បាន​លិច ដោយសារ​ទឹកជំនន់
19, Jul 2018 , 9:55 am        
រូបភាព
​ភ្លៀង​ធ្លាក់​ខ្លាំង​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា បានធ្វើ​ឲ្យ​ទំនប់​បរ​សេ​ដ្ធ នៅ​ឃុំ​បរ​សេ​ដ្ធ ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ បាន​ដាច់ពីគ្នា បណ្តាល​ឲ្យ​ទឹក​ហូរ​ជន់​លិច​ដីស្រែ​នៅ​ទីនោះ ចំនួន​៥៨៦​ហិច​តា​។ នេះ​ជាការ​បញ្ជាក់​របស់លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ នា​ព្រឹក​នេះ​។​

 
​អភិបាលខេត្ត​រូបនេះ បាន​ឲ្យ​ដឹង​ទៀតថា ទោះជា​យ៉ាងនេះ​ក្តី ប៉ុន្តែ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នាពេលនេះ មាន​សភាព​ល្អប្រសើរ​ជាង​ម្សិលមិញ​ច្រើន ដោយ​តំបន់​ជន់​លិច​មួយចំនួន​ចាប់ផ្តើម​ស្រក់​ជា​បណ្តើរៗ​។ 
 
​ជាមួយគ្នានេះ លោក ក៏បាន​សហការ​ជាមួយ​កងរាជអាវុធហត្ថ និង​ប៉ូលិស ចុះ​ចែក​ស្បៀង​មួយចំនួន ដល់​ប្រជាពលរដ្ឋ​៣៥​គ្រួសារ ដែល​បាន​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព កាលពី​ថ្ងៃទី​១៧ ខែកក្កដា​៕




លោក វ៊ី សំណាង អភិបាល​​ខេត្តកំ​​​ពងស្ពឺ

Tag:
 ទឹកជំនន់​
  វ៉ី សំណាង​
  ភ្លៀង​
© រក្សាសិទ្ធិដោយ thmeythmey.com